ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីយកកាំបិតផ្គាក់កាប់មនុស្ស ដូចកាប់ដើមឈើ

កណ្ដាលៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២១ មានករណីហិង្សាដោយចេតនាចំនុចទំនប់តាកុលភូមិ ព្រែកតាមែ ឃុំ កំពង់អុស ស្រុក ពញាឮ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ឃួន ចន្តា ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិ ព្រែកតាមែ ឃុំ កំពង់អុស ស្រុក ពញាឮខេត្តកណ្តាល(ស្នាមរបួសខ្នងខាងក្រោយ)។
ជនសង្ស័យឈ្មោះ ស៊ុ ផានិត ភេទ ប្រុស អាយុ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិ ព្រែកតាមែ ឃុំ កំពង់អុស ស្រុក ពញាឮ ខេត្ត កណ្តាល។
វត្ថុតាងចាប់យក៖កាំបិតផ្គាក់ផ្លែដែកដងធ្វើពីឬស្សីចំនួន០១ ប្រវែង ៨៣ សង់ទីម៉ែត្រ។

នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ ឃួន ចន្តា បានជិះម៉ូតូរបស់ខ្លួន ម៉ាក Air BLADEពណ៍ ខ្មៅ ចេញពីផ្ទះតែម្នាក់ឯង ដើម្បីយកទឹកសុទ្ធឲ្យពូឈ្មោះ ពូន ស៊ីណាន និង ពូ ឈ្មោះ សាន ចាន់ណា ដែលកំពង់រៀបចំបូមទឹកនៅទំនប់តាកុល លុះពេលជនរងគ្រោះជិះម៉ូតូដល់កន្លែងកើតហេតុ ជនរងគ្រោះបានឈប់ម៉ូតូ ហើយចាក់កែបម៉ូតូ ដើម្បីយកទឹកសុទ្ធឲ្យពូ ខណះពេលនោះស្រាប់ជនសង្ស័យឈ្មោះ ស៊ុ ផានិត បានយកកាំបិតផ្គាក់ពីក្នុងរោងរបស់បងប្រុសបង្កើតឈ្មោះ ស៊ុ សុភ័ក្រ កាប់ទៅលើជនរងគ្រោះ ពីក្រោយចំនួន ០១កាំបិតផ្គាក់បណ្តាលអោយត្រូវខ្នងផ្នែកខាងស្តាំរងរបួសហូរឈាម បន្ទាប់មកជនរងគ្រោះ បានមកប្តឹងនគរបាលប៉ុស្តិ៍កំពង់អុសភ្កាមនោះកម្លាំងនគរបាលប៉ុស្តិ៍បានចុះទៅកន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និង ចាត់ការតាមនីតិវិធី។

 

មតិយោបល់