ព័ត៌មានជាតិ

គីម ជុង​អ៊ុន បង្ហាញ​វត្តមាន​វិញ ក្រោយពេល​បាត់​មុខ​អស់​ជាង​១​ខែ​

​ព្យុង​យ៉ាង ៖ មេដឹកនាំ​វ័យក្មេង​នៃ​សាធារណរដ្ឋ ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ​(​កូរ៉េខាងជើង​) លោក គីម ជុង​អ៊ុន បានបង្ហាញ​វត្តមាន​ឡើងវិញ​ហើយ ក្នុង​ពិធី​បើកសម្ពោធ​ទីកន្លែង ស្នាក់​នៅ​បន្ថែមទៀត សម្រាប់​ប្រជាជន និង​អ្នកសិក្សា​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ បន្ទាប់ពី​រូបលោក បាន​បាត់​វត្ត​មាន​ជា​សាធារណ​អស់​រយៈពេល​ជាង​១​ខែ​។​
Kim Jong Un
​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA នៅ ថ្ងៃ​អង្គារ ទី​១៤ ខែតុលា ឆ្នាំ​២០១៤​នេះ​ថា មេដឹកនាំ​វ័យក្មេង​នេះ បាន​បាត់​វត្តមាន​ចាប់តាំងពី​ថ្ងៃ​ទី​០៣ ខែ​កញ្ញា បន្ទាប់ពី​រូបលោក និង​ភរិយា បាន​ចូលរួម​ទស្សនា​ការប្រគុំ​តន្ត្រី​មួយនា​រដ្ឋធានី​ព្យុងយ៉ាង​។​ការ​បាត់​ខ្លួន​នេះ បាន​ធ្វើឲ្យ​មហាជន និង​អន្តរជាតិ​ជាច្រើន​មាន​ការសង្ស័យ​យ៉ាងខ្លាំង​។ កាលពី​ចុង​សប្តាហ៍​មុន​នេះ​ថា លោក គីម ជុង​អ៊ុន ទំនងជា​ទទួល​ការវះកាត់​ផ្នែក​-​ក ជើង ហើយ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​សុខភាព​ផ្ទាល់​ខ្លួន​មួយ នៅ​ជាយ​រដ្ឋធានី​ព្យុង​យ៉ាង ប៉ុន្តែ​សារព័ត៌មាន​កូរ៉េខាងជើង មិន​ដែល​ចេញផ្សាយ​ព័ត៌មាន​អ្វី ពី​មូលហេតុ​នៃ​ការបាត់​ខ្លួន​នេះ​ទេ​៕​

មតិយោបល់