ភ្នំពេញៈ នៅសុខៗស្រាប់តែចេញអណ្តាតភ្លើង ឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ល្វែង៣ជាន់ ហុយផ្សែងខ្មួលខ្មាញ់ នឹងផ្អើលរថយន្តពន្លត់អគ្គិភ័យទាំងទៀបភ្លឺ មកជាច្រើនគ្រឿង ដើម្បីធ្វើការជួយបាញ់ទឹកពន្លត់ទប់ស្កាត់ឲ្យឆេះរាលដាល ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវ២០០ កែងផ្លូវ៦៣ នៅចំណុចផ្ទះលេខ៤៤-៤៦ ស្ថិតនៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មាន ពីជុំវិញនៃកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុខាងលើនេះ គេបានឃើញអណ្តាតភ្លើង យ៉ាងខ្លាំងចេញមកពីផ្ទះកើតហេតុ នឹងលាយឡំផ្សែងហុយយ៉ាងខ្លាំង ចេញពីជាន់ផ្ទាល់ដី នឹងជាន់ទី១ជាន់ទី២ ទើបប្រជាពលរដ្ឋខាងលើនេះ បានរាយការណ៍ទៅអោយសមត្ថកិច្ច មូលដ្ឋានប៉ុស្តិ៍បឹងរាំង អោយចុះមកទីតាំងកន្លែងកើតហេតុ ដើម្បីហៅរថយន្តពន្លត់អគ្គិភ័យ ចេញមកធ្វើការបាញ់ទឹកពន្លត់ អស់រយៈពេលជិត១ម៉ោង ក្នុងការអន្តរាគមន៍ទប់ស្កាត់ខាងលើនេះ គឺមានការគាស់ទ្វារផ្ទះផង នឹងកាត់សោទ្វារផ្ទះផង ទើបអូសទុយោក្នុងការបាញ់ពន្លត់តែម្តង ប៉ុន្តែគួរអោយសោកស្តាយបំផុត គឺរថយន្តម៉ាកហ្វ័តមួយបាំងកន្លះខាងលើនេះ ត្រូវបានឆេះខូចខាតស្ទើរតែមួយរយភាគរយ ចំណែកឯសម្ភារៈផ្សេងទៀត ក៏ឆេះខូចខាតផងដែរ ប៉ុន្តែមិនអាចកំណាត់ថាខូចខាតអ្វីខ្លះ នៅឡើយនោះទេ ក្នុងការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យខាងលើនេះ គឺអស់ចំនួន១៧គ្រឿងក្នុងនោះ មានរថយន្តខាងស្រាបៀរកម្ពុជាមួយគ្រឿងផងដែរ គួរអោយអាសូរខ្លាំងបំផុតនោះ គឺបុគ្គលិក៤នាក់ប្រុសៗ ត្រូវបានស្លាប់ យ៉ាងអាណោចអាធម៌ ហើយពួកគេទាំងនោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយទេ ហើយខូចខាតម៉ូតូចំនួន០៥គ្រឿង នៅសមត្ថកិច្ចខាងផ្នែកពន្លត់អគ្គិភ័យទាញចេញមកបាន ។
ក្រោយពេលកើតហេតុខាងលើនេះ អគ្គិភ័យខាងលើនេះ ត្រូវបានរលត់អស់ទាំងស្រុង នៅវេលាម៉ោង០៦និង០០នាទីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ៕
មតិយោបល់