(ថៃ)៖ តារាថៃរូបស្រស់ កញ្ញា Pancake បានប្រកាសនាពេលថ្មីៗនេះថា នាងនិងគ្រួសារ បានឆ្លងជំងឺកូវីដ ដែលដំណឹងនេះ ហាក់ធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភជាខ្លាំង តែយ៉ាងតារាស្រីរូបនេះ ហាក់មិនមានស្ថានភាពធ្ងន់ធ្ងរឡើយ ដោយបច្ចុប្បន្នកំពុងទទួលការព្យាបាលនៅមន្ទីពេទ្យមួយកន្លែងនៅប្រទេសថៃ។
តារាសម្តែង Pancake បានបញ្ជាក់ទៅកាន់មហាជនតាមរយៈបណ្តាញសង្គម Facebook និង Instagram ផ្លូវការរបស់នាងកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា សមាជិកក្នុងគ្រួសាររបស់នាង ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ខណៈនាងត្រូវបានរកឃើញថាឆ្លងជំងឺដ៏កាចសាហាវមួយនេះ នៅថ្ងៃទី២៧ ខែមិថុនា ថា នាងមានវិជ្ជមានកូវីដ-១៩ ផងដែរ។
គួរបញ្ជាក់ថា ជាមួយនឹងការបង្ហាញទៅកាន់អ្នកគាំទ្រថា ខ្លួនបានឆ្លងជំងឺកូវីដ-១៩ កញ្ញា Pancake ក៏បានបង្ហាញទីតាំងចំនួន៧ដែលនាងធ្លាប់បានទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមិថុនា ផងដែរ ដើម្បីឲ្យអ្នកពាក់ព័ន្ធ ដែលមានការសង្ស័យទៅពិនិត្យសុខភាព៕
មតិយោបល់