ព័ត៌មានជាតិ

បុណ្យ​ណូអែល ធ្វើឲ្យ​យុវវ័យ​ឆ្កួត​អស់ ភ្លេច​វប្បធម៌​ខ្មែរ

​ភ្នំពេញ​៖ យើង​ដឹង​ថា កម្រ​ណាស់​ដែល បរទេស​យក​វប្បធម៌​ខ្មែរ ទៅ​ប្រារព្ធ ក្នុង​ប្រទេស​របស់​គេ តែ​ផ្ទុយទៅវិញ មានតែ​យុវវ័យ​ខ្មែរ​ទេ តែងតែ​ភ្លើតភ្លើន នឹង​វប្បធម៌​បរទេស ដោយ​យក​មក​ប្រារព្ធ នឹង​ជូន​កាដូ​គ្នា​ទៅវិញទៅមក មិនចេះ​ខ្មាស់អៀន សូម្បី​តែ​ក្មេង​ថ្នាក់​ទី ៥ និង ទី ៦ ក៏​ចេះ​មាន​ស្នេហា និង​ចែក​ជូន​កាដូ គ្នា​ដែរ នាពេល​បច្ចុប្បន្ន នេះ ភ្លេច​អស់​ការសិក្សា និង​មិន​ស្គាល់​អ្វី​ទៅជា ទំនៀម​ទំលាប់​ប្រពៃណី​ខ្មែរ ។​

​ជាក់ស្តែង ប៉ុន្មាន​ថ្ងៃមុន​នេះ គេ​ឃើញ​រូបភាព​នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ក្មេង​មួយក្រុម ទំនង​ជា​រៀន​ថ្នាក់​ទី ៦ ឬ ទី ៧ បាន​សរសេរ​បដា និង​ជូន​កាដូ ដល់​មិត្តស្រី រួច​បង្ហោះ​មកកាន់​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ធ្វើ​ឲ្យ​អ្នកលេង​បណ្តាញ​សង្គម​មួយ​នេះ ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​មិន​នឹកស្មានថា រឿងនេះ វា​កើត​ឡើង ដូច្នោះ​សោះឡើយ ។
​អ្វី​ដែល​កាន់តែ​ច្បាស់​ជាងនេះទៅទៀត លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ដូចគ្នា នា​ពេល​ថ្មីៗ​នេះ មាន​វីដេអូ​ឃ្លិប​មួយ ដែល​បង្ហាញឲ្យឃើញច្បា​ស់ថា មាន​សិស្ស​មួយរូប បាន​លុតជង្គង់​ឲ្យ​បាច់​ផ្កា ជូន​មិត្ត​រួម​ថ្នាក់ (​សង្សារ​) និង​មាន​សិស្ស​ជា​ច្រើន​ទៀត ហ៊ុំ​ព័ទ្ធ​មើល សកម្មភាព​នេះ និង​មាន​អ្នក​ថត​បង្ហោះ​ចូល​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ដ៏​ស៊ាំ​ញ៉ាំ​មួយ​នេះ កំពុង​បង្វក់​ឲ្យ​យុវវ័យ​ខ្មែរ ភ្លេច​អស់​ការសិក្សា និង វប្បធម៌ ។ ក្នុងករណី​នេះ​ដែរ បើសិនជា សិស្សសាលា​ម្នាក់​នោះ អាច​លុតជង្គង់​ជូន​ផ្កា ឲ្យ​ម្តាយ វា​មិនដឹង​ជា​ល្អ​យ៉ាងណា​នោះ​ទេ ។ នេះ​បើ​តាម​សម្តី អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ។​

​យុវ​សិស្ស​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ រៀន នៅ​សាលា ជាស៊ីម​សន្ធរ​មុខ ថ្នាក់​ទី ៩ បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​យើង​ថា “​វីដេអូ​ឃ្លិប​នេះ វា​មិន​ល្អ​នោះទេ មើល​ទៅ​ឃ្លិប​នេះ​វា​អាក្រក់​ណាស់ និយាយ​តាម​ត្រង់​ទៅ ប្រុស​ម្នាក់​នោះ​ពិតជា​ថោក​ណាស់ បើ​ជា​សកម្មភាព​នោះ ធ្វើ​ចំពោះ​ឪពុក​ម្តាយ​វិញ តើ​គាត់​ហាន​ដែរ​អត់ ប្រហែលជា​មិន​ហាន​ទេ មើល​ទៅ​នោះ ! ” ។ នៅពេល​ដែល​អ្នក​សារព័ត៌​យើង សួរថា បុណ្យ​ណូអែល​នេះ ប្អូន​បាន​ឲ្យ​កាដូ​ដល់​សង្សារ​អត់ ? យុវ​សិស្ស​នេះ បាន​ប្រាប់ថា ខ្ញុំ​ក៏​មាន​ស្នេហា​ដែរ តែ​មិន​ដល់​ថ្នាក់​នោះទេ ហើយក៏​មិន​ភ្លេច​ការសិក្សា​ដែរ យ៉ាងច្រើន​បំផុត ប៉ាវ​ញ៉ាំ​ស្អីៗ ទៅ​ជាកា​ស្រេច​ហើយ មិន​ដល់​ថ្នាក់​លុតជង្គង់​ឲ្យ​បាច់​ផ្កា​នោះ​ដែរ ទុក​ជង្គង់​នេះ​លុតក្រាប​សំពះ​ម្តាយ​វិញ វា​ល្អ​ជាង ។​

​បញ្ជាក់​ផង​ដែរ​ថា បុណ្យ​ណូអែល (​នៅ​ភាសា​អង់គ្លេស បុណ្យ គ្រិស្ត​ម៉ាស​) ជា​បុណ្យ ទិវា​ប្រសូតិ របស់​ព្រះ​យេស៊ូ​គ្រិស​។ គ្រឹស្តសាសនិក ជន​នៅ​ទូទាំង​ពិភពលោក​តែងតែ ប្រារព្ធ​ពិធី​បុណ្យ​នេះ ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃ​ទី ២៥ ខែ​ធ្នូ ដែលជា​ខួបកំណើត​របស់ ព្រះ​យ៉េ​ស៊ូ​គ្រឹ​ស្ត​។ នៅ​ទីក្រុង​ប៊ែត​ឡេ​ហ៊ែម (​ប៉ាឡេ​ស្ទីន​) ដែល​ជា​ទីកន្លែង​បង្កើត​គម្ពី​គ្រឹស្តសាសនា នៃ​កំនើត​ព្រះ​យ៉េ​ស៊ូ គ្រឹ​ស្ត ៕
2014-12-26_120757
ទស្សនាឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់