ខេត្តំពត៖ដីព្រៃកោងកាងរាប់សិបហិកតាដែលជាជំរកមច្ចារជាតិកំពង់ត្រូវបានជនខិលខូចរួមគំនិតឃុបឃិតជាមួយមន្ត្រីជំនាញរំលោទយកព្រៃកោងកាងជំរករបស់មច្ចាជាតិមិនញញើតច្បាប់ព្រោះតែអាជ្ញាធរនិងមន្ត្រីជំនាញជាអ្នកអោយដៃយួនយកគ្រឿងច្រកប្រភេទសាឡុងចាប់ខ្សាច់ហ៊ុំព័ទ្ឋរំលោភដីព្រៃកោងកាងនេះស្តិតក្នុងចំណុចភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ខេត្តកំពត។ បើយោងតាមប្រភពមួយយ៉ាងច្បាស់ពីមន្ត្រីសាលាខេត្តសូមមិនបញ្ជាញឈ្មោះបានបង្ហើបថាព្រៃដែលគេកំពង់រំលោភយកធ្វើជាកម្មសិទ្ឋគឺសុទ្ឋជាជំរកមច្ចារជាតិព្រៃកោងកាងឃុបឃិតគ្នាបើកដៃអោយយួនយកសាឡុងចាប់ខ្សាច់មក
ចាប់ដីបំផ្លាញព្រៃកោងកាងហ៊ុំព័ទ្ឋយករាប់រយហិកតាដោយប្រើកឈ្មោះអភិវឌ្ឍន៏បំផ្លាញព្រៃកោងកាងយ៉ាងរំភើយមិនតែប៉ុណ្ណោះយកឈ្មោះជំទាវលោកនេះលោកនោះមកអាង។ ប្រភពមួយផ្សេងទៀតចេញពីមន្ត្រីសាលាខេត្តកំពត បានប្រាប់ អោយថា ជុំវិញករណីរំលោភព្រៃកោងកាងជាង 300 ហិកតាគឺមានការឯកភាពត្រូវគ្នា គ្រប់ស្ថាប័នពាក់ពន្ធទាំងអស់ គ្មានអ្នកណាម្នាក់ហើបមាត់គ្រាន់តែបញ្ជក់ថា អំណាចប្រតិភូកម្មបើចង់ដឹងសួរទៅខេត្តនិងបានដឹងហើយ ។ ទាក់ទិនការឃុបឃិតគ្នាប្រ ព្រឹតអំពើពុករលួយមិនញញឹតច្បាប់រំលោភបំផ្លាញព្រៃកោងកាងជំរកមច្ចាជាតិយកធ្វើជាកម្មសិទ្ឋ មន្ត្រីជលផលនិងមន្ត្រីបរិស្ថាន មិនអាចបំភ្លឺបកស្រាយបានទេអោយសួរទៅខេត្តវិញ ចំណែកលោកអភិបាលខេត្តទូរព័ន្ធរបស់លោកមិនអាចទំនាក់ទំនងបានទេ៕
មតិយោបល់