ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានម្ចាស់ម៉ូតូនិងប្រជាពលរដ្ឋ នាំគ្នាឃាត់បាន បន្ទាប់ពីលួចម៉ូតូបានសម្រេច តែរត់មិនរួច បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០១និង០០នាទីរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិព្រៃសណ្ដែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ ហេង សុវណ្ណារិទ្ធ អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូរបស់គាត់ស៊េរីឌ្រីមសង់ឆ្នាំ 2013 ដែលពាក់ស្លាកលេខ ភ្នំពេញ 1BP-7456 នៅក្នុងបរិវេណផ្ទះរបស់គាត់ ពេលនោះក៏ដើរចូលទៅក្នុងផ្ទះ ស្របពេលនោះមានជនសង្ស័យ៣នាក់ ធ្វើដំណើរដោយម៉ូតូនិចមួយគ្រឿង បានមកធ្វើសកម្មភាព លួចយកម៉ូតូពេលនោះជនរងគ្រោះ បានឃើញនិងនាំគ្នាដេញចាប់ ស្របពេលនោះក៏បក្ខពួក២ នាក់ទៀត បានមករំដោះជនរងគ្រោះ ថែមទាំងគំរាមសម្លាប់ជនរងគ្រោះ តែមិនបានសម្រេចរួចព្យាយាមជិះគេចតែម្ដង និងជនដៃដល់ដែលធ្វើសកម្មភាព ត្រូវបានប្រជាពលរដ្ឋ និងម្ចាស់ម៉ូតូធ្វើការដេញចាប់បាន រួចនាំគ្នាស្វាគមន៍ ទើបរាយការណ៍ទៅសមត្ថកិច្ច ចុះឃាត់និងនាំយកទៅសាកសួរ នៅប៉ុស្តិ៍នគរបាលចោមចៅទីទី២ ដើម្បីកសាងសំណុំរឿង ទៅផ្នែកជំនាញតែម្តង នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាតការបន្តតាមនីតិវិធី ៕
មតិយោបល់