ព័ត៌មានជាតិ

រថយន្តបែនដឹកដីបើកបុកម៉ូតូពីក្រោយ បណ្ដាលឲ្យជនជាតិចិនម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

កណ្ដាល: នៅថ្ងៃអង្គារ ០៥ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនិងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៩និង២៦នាទី ត្រង់ចំណុចខាងមុខច្រកចូលបុរីពិភពថ្មី២ លើផ្លូវជាតិលេខ២១ ស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត០២ គ្រឿង និង ម៉ូតូ បណ្ដាលឲ្យស្លាប់ប្រុស ០១នាក់ (ជនជាតិចិន) ។

ឃាត់ខ្លួនអ្នកបើកបររថយន្តម្នាក់ឈ្មោះ សឿន សុម៉ានុត ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ភ្នំពេញ ។

សភាពនៃរឿងហេតុ៖ មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក FUSO ប្រភេទបែនដឹកដី ពាក់ស្លាកលេខ ភ្នំពេញ 3A-2688 អ្នកបើករថយន្តឈ្មោះ សឿន សុម៉ានុត ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ភ្នំពេញ (ឃាត់ខ្លួន) រថយន្តបើកបរក្នុងទិសដៅពីជើង ទៅត្បូង មកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាក HONDA WAVE RS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1BZ-4588 (មិនពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះYUAN RONGBIAO ជនជាតិចិន ភេទប្រុស អាយុ ៣៧ឆ្នាំ ស្នាក់នៅក្នុងរោងចក្រតម្បាញ ZHONG HONG ស្ថិតនៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល (ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកសាកសពត្រូវបានការិយាល័យបច្ចេកទេស និងពិនិត្យវិភាគ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កំពុងធ្វើការត្រួតពិនិត្យដើម្បីប្រគល់ជូននាយកដ្ឋានបច្ចេកទេស និងពិនិត្យវិភាគ) ម៉ូតូបើកបរក្នុងទិសដៅពីជើង ទៅត្បូង(ស្របទិសគ្នា) រួចរថយន្តម៉ាកFUSO ខាងលើបានជ្រុលចង្កូត ទៅបុកពីក្រោយរថយន្តមួយគ្រឿងទៀតប្រភេទក្រឡុងស៊ីម៉ង់ មិនស្គាល់ស្លាកលេខ (បើកចេញពីកន្លែងកើតហេតុ) ដែលបើកបរក្នុងទិសដៅពីជើង ទៅត្បូង(ស្របទិសគ្នា) រួចបត់ឆ្វេងទៅកើត ។

ចំពោះមធ្យោបាយដែលពាក់ព័ន្ធ បានយកមករក្សាទុកបណ្តោះអាសន្ននៅអធិកាដ្ឋានដើម្បីចាត់ការតាមនីតិវិធី។

មូលហេតុ៖ មកពី អ្នកបើករថយន្តម៉ាក FUSO រភេទបែនដឹកដី ពាក់ស្លាកលេខ ភ្នំពេញ 3A-2688 បើកបរក្នុងល្បឿនលឿន ចំណែកអ្នកបើកបររថយន្តក្រឡុកស៊ីម៉ង់មិនស្គាល់ស្លាកលេខ បើកបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ។

ចំពោះរថយន្តក្រឡុកស៊ីម៉ង់ដែលបើករត់គេច កម្លាំងជំនាញរបស់អធិការដ្ឋានក្រុងតាខ្មៅ កំពុងបន្តធ្វើការស្រាវជ្រាវ៕

មតិយោបល់