ព័ត៌មានជាតិ

​លោក​ Antony​ Blinken​​​​​​​​​​​​​​​​​​​ បាន​និយាយ​ថា​ យុទ្ធ​ជន​រដ្ឋ​អ៊ី​ស្លា​ម​ ១​ ម៉ឺន​នាក់​នៅ​តែ​បន្ត​ជាប់​ឃុំ​នៅ​ក្នុង​ទឹកដឺ​ ​ស៊ី​រី​ ស្ថានភាព​នេះ​ “​មិន​អាច​បន្ត​ទៅ​មុខ​ទៀត​ទេ​”​

(Reuters)​ ៖​ កាលពី​ថ្ងៃ​ច័ន្ទ​នេះ​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​មេ​រិ​ក​លោក​ Antony​ Blinken​ បាន​និយាយ​ថា​ យុទ្ធ​ជន​រដ្ឋ​អ៊ី​ស្លា​ម​ ១​ ម៉ឺន​នាក់​នៅ​តែ​បន្ត​ជាប់​ឃុំ​នៅ​ក្នុង​ជំរុំ​ដែល​គ្រប់គ្រង​ដោយ​កម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​ (SDF)​ ដឹកនាំ​ដោយ​ជនជាតិ​ Kurd​ ហើយ​ស្ថានភាព​នេះ​ “​មិន​អាច​បន្ត​ទៅ​មុខ​ទៀត​ទេ​”​ ។​

​ថ្លែង​នៅ​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​នៅ​ទីក្រុង​រ៉ូ​ម​ដើម្បី​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​អន្តរជាតិ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កងជីវពល​អ៊ី​ស្លា​ម​ លោក​ Blinken​ បាន​និយាយ​ថា​ ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​បន្ត​ជំរុញ​ប្រទេស​នានា​ ដោយ​មាន​ទាំង​ប្រទេស​ចំនួន​ ៧៨​ ដែល​ស្ថិត​នៅ​ក្រុមចម្រុះ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​អ៊ី​ស្លា​ម​ឲ្យ​យក​ពលរដ្ឋ​របស់​ពួក​គេ​ដែល​បាន​ចូលរួម​ជាមួយ​ក្រុម​នេះ​ត្រលប់​ទៅ​វិញ​ ។​

​នៅ​ក្នុង​ការ​បើក​សុន្ទរកថា​ លោក​ Blinken​ បាន​និយាយ​ថា​ “​ស្ថានភាព​នេះ​មិន​អាច​បន្ត​ទៅ​មុខ​ទៀត​ដូច្នេះ​បាន​ទេ​ ។​ ហើយ​វា​មិន​អាច​បន្ត​រហូត​ទេ​។​ សហរដ្ឋអាមេរិក​នៅ​តែ​បន្ត​ជំរុញ​ប្រទេស​ដែល​ជា​ប្រភព​ដើម​ រួម​ទាំង​ដៃគូ​ចម្រុះ​ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​ ស្តា​នីតិសម្បទា​ ហើយ​ប្រសិនបើ​អាច​អនុវត្ត​បាន​ធ្វើការ​កាត់ទោស​ពលរដ្ឋ​របស់​ពួក​គេ​”​។​

​លោក​ Blinken​ បាន​សរសើរ​ប្រទេស​អាស៊ី​កណ្តាល​មួយ​ចំនួន​ដូច​ជា​ Kazakhstan​ Uzbekistan​ និង​បណ្តា​ប្រទេស​ក្នុង​តំបន់​ Balkan​ ដែល​បាន​ធ្វើ​មាតុភូមិនិវត្តន៍​ពលរដ្ឋ​របស់​ពួក​គេ​បាន​មួយ​ចំនួន​។​ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​បាន​និយាយ​តាម​ទូរស័ព្ទ​ថា​នៅ​អំឡុង​ពេល​សន្និសីទ​នោះ​ពុំ​មាន​ប្រទេស​ថ្មីៗ​ទៀត​ណា​ប្តេជ្ញា​ទទួលយក​ពលរដ្ឋ​របស់​ខ្លួន​ត្រលប់​ទៅ​វិញ​ឡើយ​។​

​ការ​ចាប់ផ្តើម​ដំបូង​របស់​ក្រុម​អាល់​កៃ​ដា​ រដ្ឋ​អ៊ី​ស្លា​ម​បាន​ដណ្តើម​កាន់កាប់​ទឹកដី​អ៊ី​រ៉ា​ក់​ និង​ស៊ី​រី​បាន​យ៉ាងច្រើន​ចាប់ពី​ឆ្នាំ​ ២០១៤​ ដោយ​បាន​បង្កើត​របប​គ្រប់គ្រង​គួរ​ឱ្យ​ខ្លាច​ដោយ​មានការ​កាត់​ក្បាល​សាធារណៈ​ និង​ការ​វាយប្រហារ​នៅ​ក្រៅប្រទេស​ដោយ​អ្នកគាំទ្រ​របស់​ពួក​គេ​ ៕

 

មតិយោបល់