ស្ត្រីអ្នកលក់ដូរម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទ រំលោភលើទំនុកចិត្ត

បាត់ដំបងៈ យោងតាមផេក GRK News បានឲ្យដឹងថា នៅវេលាម៉ោង ៤និង១០នាទីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនត្រូវចោទម្នាក់ឈ្មោះ សឿន ម៉ៃនះ ភេទស្រីអាយុ ៣២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៣៦៧ត.ព្រ ចេញដោយចៅក្រមស៊ើបសួរ គី ទីម៉េង សាលាដំបូងខេត្តបាត់ដំបង ពីបទរំលោភលើទំនុកចិត្ត។

បច្ចប្បុន្នជនត្រូវចោទត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថកំពុងបន្តនីតិវិធី៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *