មជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺប្រទេសអាហ្វ្រិក (Africa CDC) បាននិយាយថាចំនួនករណីវីរុសCOVID-19 ត្រូវបានបញ្ជាក់ឱ្យដឹងនៅក្នុងប្រទេសអាហ្វ្រិកបានកើនឡើងដល់៥.៤៤២.៣៧២នាក់ គិតត្រឹមរសៀលថ្ងៃអង្គារ។
មជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺប្រទេសអាហ្វ្រិក ជាទីភ្នាក់ងារថែទាំសុខភាពមានឯកទេសរបស់សហភាពអាហ្វ្រិក ដែលមានសមាជិក៥៥ប្រទេសបាននិយាយថាចំនួនអ្នកស្លាប់ដោយសារជំងឺរាតត្បាតមានចំនួន ១៤១.៨២៩ នាក់ ខណៈអ្នកជំងឺ៤.៧៧៧.៣៧៤នាក់ នៅទូទាំងទ្វីបបានជាសះស្បើយពីជំងឺនេះ។
ប្រទេសអាហ្វ្រិកខាងត្បូង ម៉ារ៉ុក ទុយនីស៊ី អេត្យូពី និងអេហ្ស៊ីបជាប្រទេសដែលមានករណីច្រើនជាងគេនៅទ្វីបនេះ។
មតិយោបល់