ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីរំលោភសេពសន្ថវៈ លើកុមារីម្នាក់មានអាយុ១៩ខែ

កំពង់ឆ្នាំងៈ កាលពីថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៦និង០៥នាទីល្ងាច ត្រង់ចំណុចគុម្ពឫស្សី ក្រោយផ្ទះឈ្មោះ ឯក យុន ស្ថិតក្នុងភូមិព្រែកឆ្ដោរ ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង មានករណីរំលោភសេពសន្ថវៈលើកុមារី អាយុ ១៩ ខែម្នាក់ រស់នៅភូមិ-ឃុំកើតហេតុ ។

ជនសង្ស័យ មានគ្នាចំនួន០២នាក់៖ ១/ឈ្មោះ ម៉ុក វ៉ាន់ ភេទប្រុស អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរ ជាអ្នកពរកុមារីរងគ្រោះទៅទិញនំ ។ ២/ឈ្មោះ សូត្រ សំណាង ភេទប្រុស អាយុ ២០ ឆ្នាំ សញ្ជាតិខ្មែរ ។ ជនសង្ស័យទាំង២នាក់នេះ រស់នៅភូមិ-ឃុំ ជាមួយគ្នា នៅភូមិព្រែកឆ្ដោរ ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានគេចខ្លួនបាត់ ក្រោយពីជនសង្ស័យបានគេចខ្លួន កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌស្រុកជលគិរី និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់អុស បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ នៅថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១ និងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីបន្តនីតិវិធី ៕

មតិយោបល់