ព័ត៌មានជាតិ

អនិកជនខ្មែរ-អាមេរិកម្នាក់ ស្លាប់ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺៈ នៅវេលាម៉ោង ០៤និង០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៩ មានករណីអនិកជនខ្មែរ-អាមេរិកម្នាក់ ស្លាប់នៅភូមិច្រកទាក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះ មានឈ្មោះ CHY HAT THAVY ភេទប្រុស អាយុ ៦៩ឆ្នាំ មានប្រពន្ធជាអនិកជនខ្មែរ-អាមេរិក ឈ្មោះ CHY CHANRA អាយុ ៦១ឆ្នាំ ទាំងពីរនាក់ប្តីប្រពន្ធចូលមកកម្ពុជា កាលពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩ ហើយបានចូលមកស្នាក់នៅ ផ្ទះឈ្មោះ ស៊ឹម សំបូរ ភេទប្រុស (ត្រូវជាក្មួយ) នៅភូមិឃុំកើតហេតុខាងលើ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩។

តាមការពិនិត្យធ្វើកោសល្យវិច័យ របស់ក្រុមកម្លាំងជំនាញ សន្និដ្ឋានថា ជនរងគ្រោះ ស្លាន់ដោយសារគាំងបេះដូង សពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់