ព័ត៌មានជាតិ

ប្រពន្ធនិងកូនយកមកលេងបាន ៣ថ្ងៃ ស្រាប់តែចង.ក នៅក្នុងបន្ទប់ជួលស្លាប់បាត់

ភ្នំពេញៈ បុរសម្នាក់បានសម្រេចចិត្តធ្វើអត្តឃាត ដោយចង.ក សម្លាប់ខ្លួននៅក្នុងបន្ទប់ជួលស្លាប់បាត់បង់ជីវិត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង០០នាទីល្ងាច ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅបន្ទប់ជួលក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពខាងលើមានឈ្មោះ សន ផល្លា អាយុ ៤៥ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសខាងលើ(សព) គាត់មានជំងឺប្រចាំកាយ (ភ័យខ្លាច) ជាច្រើនឆ្នាំមកហើយ ដោយសារប្រពន្ធនិងកូនមានការព្រួយបារម្ភ ទើបយកមកពីស្រុកកំណើតមកស្នាក់នៅបន្ទប់ជួលជាមួយ ដែលប្រពន្ធនិងកូនជួលស្នាក់នៅ ពេលដែលចេញពីធ្វើការរោងចក្រ។

ប្រភពដដែលបានបន្តទៀតថាបុរសខាងលើ ទើបតែមកបាន ៣ថ្ងៃតែប៉ុណ្ណោះ ដោយប្រពន្ធនិងកូនទុកឲ្យគាត់នៅបន្ទប់ជួលធម្មតា ចំណែកគាត់និងកូនចេញពីធ្វើការដូចសព្វដង រហូតមកដល់វេលាម៉ោងថ្ងៃកើតហេតុ ស្រាប់តែមានអ្នកខលទៅថា ប្តីរបស់គាត់ចង.ក ក្នុងបន្ទប់ជួលស្លាប់បាត់ទៅហើយទើបមានការភ្ញាក់ផ្អើល រូបគាត់និងកូនស្រីប្រញាប់ប្រញាល់ចេញពីធ្វើការមកដល់ឃើញប្តីរបស់គាត់ចង.ក ស្លាប់ពិតប្រាកដមែន ក៏រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យជាក់ស្តែង និងសមត្ថកិច្ចជំនាញកោសល្យវិច័យ ចុះពិនិត្យជាក់ស្តែងរួចទើបធ្វើកំណត់ហេតុ និងប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

មតិយោបល់