ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើដៃវាយប្លន់យកទូរស័ព្ទដៃ ខណៈក្មេងស្រីរងគ្រោះ កំពុងអង្គុយរៀនតាមអនឡាញនៅមុខផ្ទះ

ភ្នំពេញៈ ករណី លួចមានស្ថានទម្ងន់ទោស (ប្រើដៃវាយប្លន់យកទូរស័ព្ទដៃ) នៅចំណុចមុខផ្ទះលេខ០៤៤ ផ្លូវ លំ ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ០៩និង៣០នាទី។

កុមារីរងគ្រោះឈ្មោះ វុន សុភ័ក្រ្តលក្ខិណា អាយុ ១០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះកើតហេតុ។
ជនសង្ស័យឈ្មោះ ភុំ សុភា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ដំណើររឿង៖ មុនពេលកើតហេតុកុមារីរងគ្រោះ បានយកទូរស័ព្ទដៃ០១គ្រឿង ម៉ាក Oppo ពណ៌ប្រផេះ ប្រើលេខស៊ីម ០៧៨ ៩៨០ ១៧១ មករៀនតាមអនឡាញនៅមុខផ្ទះ (ចំណុចកើតហេតុ) ស្រាប់តែជនសង្ស័យជិះម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ 1DD-9264 មកឈប់ក្បែរកន្លែងកើតហេតុ រួចដើរទៅវាយកុមារីរងគ្រោះមួយដៃចំដើមទ្រូងប្លន់យក ទូរស័ព្ទដៃម៉ាកខាងលើ រួចជិះម៉ូតូគេចខ្លួនទៅលក់ឲ្យគេនៅតាមផ្លូវម្តុំផ្សារគគីរ ស្រុកៀនស្វាយ បានលុយ ៨០ដុល្លារ ស៊ី ចាយអស់។ លុះដល់ថ្ងៃទី ២៩-០៦-២០២១ ម៉ោង០៩និង០០នាទី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិ យកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រួមនិងវត្ថុតាងម៉ូតូ១គ្រឿង ជិះធ្វើសកម្មភាព បញ្ជូនមកអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕

មតិយោបល់