ស្ថានភាពតំបន់មជ្ឈឹមបូព៌ា ដែលកំពុងតែតានតឹងស្រាបហើយនោះ កាន់តែតានតឹងជាងមុនក្នុងពេលដែលអីស្រាអែល បានធ្វើសមយុទ្ធជាទ្រងទ្រាយធំមិនធ្លាប់មានពីមុនមក។
ការធ្វើសមយុទ្ធរបស់អីស្រាអែលបង្ករការព្រួយបារម្ភយ៉ាងខ្លាំងពីប្រទេសក្នុងតំបន់ដែលមានវិវាទជាមួយអីស្រាអែលក្នុងនោះមានប៉ាឡេស្ទីន និងក្រុមហាមាសនៅកាហ្សា។ ក្រៅពីនេះប្រទេសអីរ៉ងក៏បានបង្ហាញការព្រួយបារម្ភផងដែរ ពីសមយុទ្ធទាំងនោះដោយសារតែអីស្រាអែលកំពុងតែខ្វែងកំនិត្យជាមួយអាមេរិកជុំវិញការរកដំណោះស្រាយបញ្ចប់កម្មវិធីបរមាណូអីរ៉ង។ ទាំងនោះហើយបានជាអីរ៉ងព្រួយបរម្ភខ្លាចអីស្រាអែលឈប់ស្តាប់អាមេរិកហើយបើកការវាយប្រហារទៅលើទីតាំងបរមាណូអីរ៉ង ដូចការប្រកាស់របស់មេដឹកនាំអីស្រាអែលនាពេលកន្លងមក។
នាយករដ្ឋមន្ត្រីអីស្រាអែលលោកណេតាន់យ៉ាហូបានបញ្ចាក់ថា មិនត្រូវពន្យាពេលទុកឲ្យអីរ៉ង សម្រេចគោលដៅរបស់ខ្លួននោះឡើយ អាចជាការគម្រាមកំហែងដល់សន្តិសុខពិភពលោកទាំងមូល។
គួរបញ្ចាក់ផងដែរថា កងទ័ពការពារជាតិ អ៊ីស្រាអែល (IDF) បានចាប់ផ្តើមការហ្វឹកហាត់ និង សមយុទ្ធយោធា ក្នុងទ្រង់ទ្រាយដ៏ធំមួយ កាលពីថ្ងៃអាទិត្យ នៅតំបន់វ៉េសត៍បែង ដែលមានទាហានបម្រុងចំនួន ៣ពាន់នាក់ ដើម្បីរាយការណ៍ទៅ អង្គភាពរបស់ពួក គេពីស្ថានភាពទូទៅ ក្នុងតំបន់ ។
សារព័ត៌មានចិន ស៊ិនហួ កាលពីថ្ងៃទី០២ ខែមិនា ឲ្យដឹងថា មេបញ្ជាការកងទ័ពអ៊ីស្រាអែល លោក ហ្គាឌី អ៊ីសេនគត់ ជាអ្នកដឹកនាំសមយុទ្ធនេះ ដែល មានទាហាន បម្រុងសរុបចំនួន ១៣,០០០នាក់។ ក្នុងចំណោមកងកម្លាំង ទាំងនោះកងទ័ពចំនួន ៣ពាន់នាក់នឹងត្រូវរាយការណ៍ ទៅកាន់អង្គភាពរបស់ខ្លួន ប្រចាំនៅក្នុងតំបន់ វ៉េសត៍បែង ខណៈពេលដែលកងទ័ព នៅសល់ចំនួន ១០.០០០នាក់ ត្រូវបានដាក់ ប្រចាំការក្នុងអង្គភាព ប្រុងជើងការរបស់កងទ័ព ការពារជាតិ អ៊ីស្រាអែល ។
សមយុទ្ធទ្រង់ទ្រាយធំមួយនេះ នឹងបញ្ចប់នៅល្ងាចថ្ងៃចន្ទ ដោយមានការចូលរួម ហ្វឹកហាត់ ពីកងទ័ព អាកាស ការស៊ើបការណ៍ នឹងទីលានប្រយុទ្ធ និងការក្លែងធ្វើជា សាច់រឿងផ្សេងគ្នា រួមទាំងការឆ្លើយតបទៅនឹង ការចាប់ជំរិតប្រជាជន អ៊ីស្រាអែលផងដែរ ។
សមយុទ្ធនេះធ្វើឡើងក្នុងការផ្សារ ភ្ជាប់ទៅនឹងការវាយតម្លៃ យោធាចុងក្រោយ ដែលអាចនឹង ពាក់ព័ន្ធជាមួយអំពើហិង្សា ដោយភាគីប៉ាឡេស្ទីន នៅក្នុងតំបន់វ៉េសត៍បែង ក្នុងអំឡុងពេលចុងខែមីនា ឬដើមខែមេសានេះ ចំពេលស្ថានភាព សន្តិសុខកាន់តែយ៉ាប់យ៉ឺន ហើយការលំបាកផ្នែក សេដ្ឋកិច្ច របស់អាជ្ញាធរជាតិ ប៉ាឡេស្ទីន ត្រូវប្រឈមមុខនឹង ការប៉ះទង្គិច ។
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះអីស្រាអែលខិតខំពង្រឹងសម្ថភាពការពារជាតិ និងបំពាក់សព្វាវុធទំនើបៗជាច្រើនដល់កងទ័ពសម្រាប់ទប់ទល់រាល់ការគម្រាមកំហែង ។ កន្លងមកមេទ័ពអីរ៉ងធ្លាប់បានគម្រាមថានិងលុបបំបាត់អីស្រាអែលចេញពីផែនទីពិភពលោកប្រសិនមានសង្គ្រាមកើតឡើង៕
ព័ត៌មានជាតិ
មតិយោបល់