សមត្ថកិច្ចចាប់ខ្លួនឪពុកចុងញៀនថ្នាំយកជង្គង់អុកដើមទ្រូងកូនស្រីអាយុ២ឆ្នាំស្លាប់ ដោយខឹងជនរងគ្រោះវាយក្បាលនិងយកជើងធូបចាក់ភ្នែក

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរស ម្នាក់ ជា ឪពុកចុង ប្រើប្រាស់ គ្រឿងញៀន ដែល ប្រើ អំពើ ហិង្សា យក ជង្គង់ អុក ទៅ លើ ដើមទ្រូង កូនស្រី ចុង អាយុ ០២ ឆ្នាំ ស្លាប់ ត្រូវ បាន កម្លាំង នគរបាល ខណ្ឌមានជ័យ សហការ ជាមួយ នគរបាល ការិយាល័យ ព្រហ្មទណ្ឌ កម្រិត ធ្ងន់ និង កម្លាំង ការិយាល័យ បច្ចេកទេស វិទ្យាសាស្ត្រ រាជធានី ភ្នំពេញ អនុវត្ត តាម បទបញ្ជា ផ្ទាល់ ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេ ត អគ្គស្នងការ រង នគរបាល ជាតិ និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញ បាន ចុះ ស្រាវជ្រាវ ស៊ើបអង្កេត ក្នុង នោះ ក៏ មានការ ចូលរួម ពី មន្ត្រី អង្គការ ការពារ កុមារ ឈាន ទៅ ចាប់ ឃាត់ខ្លួន ជនសង្ស័យ ឪពុកចុង ក្រោយ ពី កម្លាំង សមត្ថកិច្ច ទទួល ពាក្យបណ្តឹង ពី ម្តាយបង្កើត ក្មេង ស្រី រង គ្រោះ ។

លោក វរសេនីយ៍ឯក ម៉េ ង វិមាន ដា រ៉ា អធិការ នគរបាល ខណ្ឌមានជ័យ ឱ្យ ដឹង ថា កាលពី វេលា ម៉ោង ១ និង ១៥ នាទី រសៀល ថ្ងៃ ទី ៣០ ខែមិថុនា ឆ្នាំ ២០២១ នៅ ចំណុច ផ្ទះ ជួល ផ្លូវ លំ ភូមិ ប្ញ ស្សី សង្កាត់ ស្ទឹង មាន ជ័យ ទី ២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ គឺ ជន រង គ្រោះ ឈ្មោះ ន ន ស្រី និ ច ភេទ ស្រី អាយុ ០២ ឆ្នាំ និង ជនសង្ស័យ ជា ឪពុកចុង ឈ្មោះ សុខ រ ដ្ឋា អាយុ ២៩ ឆ្នាំ បាន នៅ ក្នុងផ្ទះ ជួល តែ ០២ នាក់ ខណៈនោះ ជន រង គ្រោះ បាន វាយ ក្បាល និង យក ជើងធូប ចាក់ ភ្នែក ជនសង្ស័យ ។ ភ្លាម នោះ ជនសង្ស័យ ខឹង ក៏ បាន ចាប់ ជន រង គ្រោះ វាយ ខ្លួនប្រាណ និង យក ជង្គង់ អុក លើ ដើមទ្រូង បណ្ដាល ឲ្យ របួស ធ្ងន់ធ្ងរ ហើយ ក៏ បាន នាំ ជន រង គ្រោះ ទៅ ឲ្យ ជីតា របស់ ជន រង គ្រោះ ឈ្មោះ ម៉ី ថុ ល ដោយ ភូត កុហក ថា រូបគេ រអិល ជើង ដួល ក្នុង បន្ទប់ទឹក សង្កត់ លើ ក្មេង រង គ្រោះ បណ្ដាល ឲ្យ ស្លាប់ ហើយ ជីតា ក្មេង រង គ្រោះ ក៏ បាន រាយការណ៍ ប្រាប់ សមត្ថកិច្ច ប៉ុស្តិ៍ នគរបាល ស្ទឹង មាន ជ័យ ទី ២ សហការ ជាមួយ កម្លាំង ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ធ្ងន់ និង កម្លាំង ការិយាល័យ នគរបាល បច្ចេកទេស វិទ្យាសាស្ត្រ នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ បាន ចុះ ពិនិត្យ លើ សាកសព ជន រង គ្រោះ ឃើញ មាន ស្នាម ជាំខ្លួន ប្រាណ ជា ច្រើន កន្លែង មិន អាច រអិល ជើង ដួល សង្កត់ លើ ដូច ការ អះអាង របស់ ជនសង្ស័យ នោះ ទេ ។

បន្ទាប់ មក សមត្ថកិច្ច ក៏ បាន នាំ ខ្លួន ជនសង្ស័យ ឈ្មោះ សុខ រ ដ្ឋា យក មក សាកសួរ នៅ ទីស្នាក់ការ ប៉ុស្តិ៍ នគរបាល ស្ទឹង មាន ជ័យ ទី ២ រយៈពេល យ៉ាង យូរ ទើប ជនសង្ស័យ ឈ្មោះ សុខ រ ដ្ឋា ព្រម ឆ្លើយ សារភាព ថា រូបគេ ពិតជា បាន វាយ និង យក ជង្គង់ អុក លើ ដើមទ្រូង ជន រង គ្រោះ បណ្តាល ឲ្យ ស្លាប់ ពិតប្រាកដ មែន ។

លោក អធិការ ប្រាប់ ឱ្យ ដឹង ទៀត ថា ឈ្មោះ ផុ ន សុខ ហាក់ ភេទ ស្រី អាយុ ២៧ ឆ្នាំ ( ត្រូវជា ម្ដាយបង្កើត របស់ ក្មេង រង គ្រោះ និង ជា ប្រពន្ធ ជនសង្ស័យ បាន មក ដាក់ ពាក្យបណ្ដឹង នៅ ទីស្នាក់ការ ប៉ុស្តិ៍ នគរបាល ស្ទឹង មាន ជ័យ ទី ២ ឲ្យ ចាត់ការ តាម ផ្លូវច្បាប់ ចំណែក សាកសព ក្មេង ស្រី រង គ្រោះ បាន ប្រគល់ ឲ្យ គ្រួសារ យក ទៅ ធ្វើបុណ្យ តាម ប្រពៃណី ។

បច្ចុប្បន្ន ជនសង្ស័យ ឈ្មោះ សុខ រ ដ្ឋា ត្រូវ បាន កម្លាំង ព្រហ្មទណ្ឌ នៃ អធិការដ្ឋាន នគរបាល ខណ្ឌមានជ័យ ចាប់ បញ្ជូន ទៅ តុលាការ ចាត់ការ តាម ផ្លូវច្បាប់ ៕

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *