ព័ត៌មានជាតិ

រថយន្តអ៊ីស៊ុយស៊ុយ ពន្លះម៉ូតូសង់ បណ្តាលឲ្យមន្ត្រីពន្ធនាគារម្នាក់របួសធ្ងន់

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាកអ៊ីស៊ុយស៊ុយ ពាក់ស្លាកលេខ ព្រះសីហនុ 2A- 8850 បានបុកជាមួយម៉ូតូសង់សេ១២៥ ពាក់ស្លាកលេខ សៀមរាប 1R-5727 ដែលជិះស្របទិសគ្នាពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូដែលជា មន្ត្រីពន្ធនាគារម្នាក់ រងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ក្នុងក្រុម១៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រោយកើតហេតុសមត្ថកិច្ចចុះមកធ្វើការវាស់វែង នាំយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់