ភ្នំពេញៈ យោងតាមផេករបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះនៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ នៅចំណុតាមបណ្ដោយផ្លូវលេខ៦៣ កែងផ្លូវ៣៩២ ភូមិ១ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រមទាំងបំផ្លាញរោងយាមអស់ទាំងស្រុង។
លោក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា រោងយាមនេះមានម្ចាស់ឈ្មោះ ស្រី ឡាក់ ភេទប្រុស អាយុ ៨៧ឆ្នាំ ជាអ្នកយាមសាលា មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ ដោយសារឆ្លងចរន្តអគ្គិសនី។
ក្នុងហេតុការណ៍មួយនេះ បានបំផ្លាញផ្ទះឈេីប្រក សង្កសី ដែលមានទំហំ ៤ម៉ែត្រ គុណ ៥ម៉ែត្រ អស់ទាំងស្រុង នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើ ៨ម៉ែត្រគូប និងរថយន្តក្រសួងមហាផ្ទៃ ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើ ៦ម៉ែត្រទើបរលត់ទាំងស្រុង នៅវេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១៕
មតិយោបល់