កំពង់ចាមៈ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៧និង០០នាទី លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលជយោ បានទទួលពត៌មានថា នៅចំណុចផ្ទះឈ្មោះ ឃុត ផុន ភេទស្រី អាយុ៧៧ឆ្នាំ ក្នុងភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ មានករណីឃាតកម្ម កើតឡើង។
ក្រោយពីបានទទួលពត៌មានភ្លាមកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកចំការលើ ដឹកនាំដោយលោក អធិការនគរបាលស្រុកចំការលើ សហការជាមួយកម្លាំងប៉ុស្តិ៍ជយោ ចុះស្រាវជ្រាវដល់កន្លែងកើតហេតុ ពិតជាមានករណីឃាត់កម្ម នៅចំណុចខាងលើ កាលពីថ្ងៃដដែលវេលាម៉ោង៦ និង៤៥នាទី ដែលប្រព្រឹត្តដោយជនសង្ស័យឈ្មោះ ច្រិច ដន ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ (ជាប្តី) នៅភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ បានយកដំបងឈើ វាយទៅលើជនរងគ្រោះ(ជាប្រពន្ធ) ឈ្មោះចន ថា អាយុ៣៨ឆ្នាំ ជាតិខ្មែរ បណ្តាលអោយរបួសក្បាល និងដងខ្លួនជាច្រើនកន្លែងរហូតដល់ស្លាប់ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួន បន្ទាប់មកកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរកជនសង្ស័យរហូតដល់ម៉ោង៨ និង០០នាទីថ្ងៃដដែល បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចលើផ្លូវខេត្តលេខ២២២ ក្នុងភូមិត្រពាំងល្ពៅ ឃុំជយោ បន្ទាប់មកបាននាំជនសង្ស័យខាលើមកអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់