បុរសម្នាក់ជិះម៉ូតូធ្លាក់ប្រឡាយ បណ្ដាលឲ្យបាក់.កស្លាប់ភ្លាមៗ នៅខេត្តរតនគិរី

រតនគិរីៈ កាលពីវេលាម៉ោង ៩និង១៥នាទីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយបុរសម្នាក់ បើកម៉ូតូធ្លាក់ប្រឡាយ បណ្ដាលឲ្យបាក់.កស្លាប់ភ្លាមៗ ត្រង់ចំណុចប្រឡាយទំនប់គុតវ៉ាទី៣ ស្ថិតនៅក្នុងភូមិភ្នំកុកព្រៅ ឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី។

ជនរងគ្រោះឈ្មោះ ដែង សៀង ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិឃុំកើតហេតុខាងលើ។

មូលហេតុ៖ ជនរងគ្រោះជិះម៉ូតូធ្លាក់ប្រឡាយ បណ្ដាលឲ្យស្លាប់។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ បានចុះដល់ទីតាំងត្រួតកោសល្យវិច័យ និងធ្វើកំណត់ហេតុ ប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *