ព័ត៌មានជាតិ

គួរឲ្យអាសូរណាស់! បុរសម្នាក់ ចុះមុជទឹកប្រឡាយ បណ្តាលឲ្យលង់ស្លាប់

កំពង់ធំ: ថ្ងៃអាទិត្យ ១០រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៦និង១០ នាទី ស្ថិតនៅចំណុចភូមិថ្នល់កែង ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ មានករណីបុរសម្នាក់ចុះមុជទឹកប្រឡាយ បណ្តាលឲ្យលង់ទឹកស្លាប់ ។

សពជនរងគ្រោះឈ្មោះ ឃន ឃុន ភេទប្រុស អាយុ ៤១ឆ្នាំ ។

មូលហេតុ៖ ស្រវឹងស្រាចុះមុជទឹកប្រឡាយ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន លោកបានចុះទៅពិនិត្យ ធ្វើកោសល្យវិច្ច័យសាកសព ជនរងគ្រោះ ។ បន្ទាប់ពីធ្វើរួច បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ទើបអនុញ្ញាតឲ្យក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់