បរទេស៖នៅសប្តាហ៍នេះវិទ្យាស្ថាន Wyss នៃសកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិកបានធ្វើការប្រកាសដាក់បង្ហាញនូវបច្ចេកវិទ្យាដ៏ថ្មីស្រឡាងមួយដែលអាច
ធ្វើការតេស្តវិរុសកូវីដដោយមិនចាំបាច់អនុវត្តការងារដូចបច្ចុប្បន្នគឺការចាក់រុកចូលច្រមុះទៀតនោះឡើយ។
ម៉ាសបច្ចេកវិទ្យាត្រូវបានអភិវឌ្ឍឡើងដោយប្រព័ន្ធធ្វើការដ៏ស្មុគ្រស្មាញពីខាងក្នុងដែលអាចទាញយកលទ្ធផលប្រតិកម្មទៅនឹងវិរុសកូវីដតាមរយៈការខ្យល់ដកដង្ហើមរបស់អ្នក
ប្រើប្រាស់មកធ្វើការវិភាគហើយវាអាចប្រើប្រាស់ពេលលត្រឹមតែ៩០នាទីប៉ុណ្ណោះដើម្បីអាចរកឃើញថាអ្នកមានវិជ្ជមានកូវីដឬក៏អត់។
មិនត្រឹមតែអាចការពារវិរុសកូវីដនោះទេវានឹងអាចក្លាយទៅជាឧបករណ៍ធ្វើតេស្តដ៏មានប្រជាប្រិយភាពបំផុតនាពេលអនាគតនៃជីវិតមនុស្សលើលោកប៉ុន្តែបច្ចេកវិទ្យានេះត្រូវបាន
គេជឿជាក់ថានឹងមិនអាចដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឡើយ។
ក្រៅពីនោះអ្នកផលិតក៏នឹងមានគម្រោងការក្នុងការប្រើប្រាស់បច្ចេកវិទ្យានេះទៅជាមួយនឹងឈុតសម្លៀកបំពាក់ផងដែរនៅពេលដែលវារួចរាល់៕
មតិយោបល់