ព័ត៌មានជាតិ

កីឡាករ Carlos Tevez ជួបជាមួយនឹង Pope Francis ដើម្បីទទួលពរ​

ក្នុងនាម​ជា​អ្នក​ស្រលាញ់កីឡា ជាពិសេសបាល់ទាត់ ដូចលោក Pope Francis ដែលជា​បុ​ព្វ​ការីជន ទី ១៦ ​ក្នុង​​សាសនា​កាតូលីក តែងតែជិតស្និទ្ធ ជួបជាមួយនឹង​ កីឡាករ​ល្បីៗ​។​

​​ថ្មីៗនេះដែរ ខ្សែប្រយុទ្ធ Carlos Tevez និងក្រុមគ្រួសារ ​នៅរយៈពេលចុងក្រោយនេះ​បាន​​​ទំនាក់ទំនង​​ដោយ​ផ្ទាល់ ​ និ​ង​ទៅសួរសុខទុក ​លោក Pope Francis នៅ Vatican ។​
Carlos Tevez
​​សម្រាប់អ្នកទាំងពីរ​រវាង​កីឡាករ Tevez និង Pope Francis ​ក្នុង​​​ពិធីសួរសុខ​ទុក្ខ អ្នកទាំងពីរ ​​មើលទៅ​ស្និទ្ធស្នាល និង​​រួសរាយ​ជាទីបំផុត​។​នៅលើធ្វីតទ័រវិញ កីឡាករ Carlos Tevez បាន​ធ្វិត​ថា “អរគុណ​សម្រាប់ព្រះបិតា​ដ៏វិសុទ្ធ ដែលបាន​ស្វាគមន៍​​ក្រុមគ្រួសារ​ខ្ញុំ ក៏ដូចជាការប្រទានពរ​”។​
បញ្ជាក់ផងដែរថា នៅដើមឆ្នាំនេះដែរ ​លោក Pope Francis ដែលជា​បុ​ព្វ​ការីជន ទី ១៦ ​ ​បាន​ជួប​ជាមួយនឹង​អ្នកលេង​ល្បីៗ​ជាច្រើន​ ក្នុងពិភពកីឡា ដូចជា កីឡាករ Azzurri , Messi, Juan Martin Del Porto ជាដើម​៕​

មតិយោបល់