កំពង់ធំៈ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១និង១៥នាទី ស្ថិតនៅចំណុចអូរបាក់ទូក ឃុំគោលស្រុកប្រាសាទសំបូរមានករណីលង់ទឹក០១លើក បណ្តាលអោយស្លាប់មនុស្ស០២នាក់។
ជនរងគ្រោះទី១ឈ្មោះ ជា អូន ភេទស្រី អាយុ ៤៧ឆ្នាំ និងទី២ឈ្មោះ ផេង សុខនាថ ភេទ ស្រី អាយុ០៨ឆ្នាំ (កូនបង្កើត)។
ជនរងគ្រោះទាំងពីររស់នៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកប្រាសាទសំបូរ
មូលហេតុ:ជនរងគ្រោះទាំងពីរនាក់ចុះរាវខ្ចៅក្នុងស្ទឹង ពេលកូនលង់ទឹកម្តាយទៅជួយក៏លង់ស្លាប់ទាំងពីរនាក់៕
មតិយោបល់