ព័ត៌មានជាតិ

អ្នកទោស​៧​នាក់​ហែក​គុក​រត់​ចេញ​ដោយ​សុវត្ថិភាព ហើយ​ចាប់បាន​ម្នាក់​មក​វិញ ខណៈ​ប្រធាន​ពន្ធ​ធា​គារ​មាន​ការធ្វេសប្រហែស​

​រតនគិរី​៖ អ្នកទោស​បាន​ហែក​គុក​ចេញ​ជាច្រើន​នាក់ ខណៈ​អ្នក​ឆ្មាំ​គុគ​មាន​ការ​ធ្វេសប្រហែស​ធ្វើ​អោយ​អ្នកទោស​មាន ឱកាស​អារ​ចំរឹង​ដែក​ចេញ​ហើយ​លោត​ផ្លោស​របង ដោយ​សុវត្ថិភាព​។ លោក ទីន សុវណ្ណនី ប្រធាន​ពន្ធ​ធា​គារ​ខេត្តរតនគិរី បានអោយដឹងថា កាលពី​ពាក់កណ្តាល​យប់ ឆ្មាំ​គុក​របស់​លោក​មាន​គ្នា​២០​នាក់ យាម​យ៉ាង​តឹងរឹង ប៉ុន្តែ​ស្រាបតែ​ពេល​លោក​ចេញ​ល្បាត​ក្នុង​គុក​នោះ ប្រទះ​ឃើញ​អ្នកទោស​កំពុងតែ​លូន​ចេញ ពេលនោះ​លោក​ក៏​បាន​បាញ់កាំភ្លើង​១​គ្រាប់​ឡើងលើ​ក៏​ផ្អើល​មក​ជួយ​ចាប់​អ្នកទោស​បាន​ម្នាក់​មក​វិញ​។ លោក​បាន​បន្តទៀតថា អ្នកទោស​ដែល​រត់​ចេញពី​គុក​ចំនួន​៧​នាក់ ចាប់បាន​ម្នាក់ រត់​បាត់​ចំនួន​៦​នាក់ ដែល​ទី​មានឈ្មោះ ស៊ី ណូយ ពី​បទ​គ្រឿងញៀន ទី​២ លឹម ស៊ីថា ពី​បទ​គ្រឿងញៀន ទី​៣​អ៊ិន ចាន់ធូ​កាត់ទោស​៥​ឆ្នាំ ពីបទ​លួច ទី​៤​ចាន់ សារ​ស់ ពីបទ​លួច ទី​៥​លាស់ សារ៉េត កាត់ទោស​៥​ឆ្នាំ​ពី​បទ​លួច ទី​៦​ផាន់ សុភ័ក្ត្រ ពី​បទ​ហឹង្សា​ដោយ​ចេតនា​។​លោក​បាន​បន្តទៀតថា អ្នកទោស​ដែល​ហែក​គុក​ចេញ​នោះ​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​ទាបភ្លឺ ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៤ ទើប​ព្រឹក​ឡើង​មាន​វត្តមាន​លោក​ម៉ម វណ្ណា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តរតនគិរី និង​សមត្ថកិច្ច​ព្រំទ័​ណ្ឌ​ខេត្ត​ចុះ​មក​ពិនិត្យ​កន្លែងកើតហេតុ​។ គួរបញ្ជាក់​ថា​គុក​ខេត្តរតនគិរី​នេះ​រយៈពេល​ជាង​១​ឆ្នាំ​នេះ​មាន​ករណី​អ្នកទោស​ហែក​គុក​ចេញ​ពីរលើក លើក​ទី​១​មេ​គុក​ចាស់ លើក​ទី​២​មេ​គុក​ថ្មី​៕

2014-10-23_192729

មតិយោបល់