ព័ត៌មានជាតិ

Bayern Munich ត្រៀមកោះហៅអ្នកចាំទីវ័យក្មេង Nubel ពីបារាំងវិញភ្លាម

 

បរទេស៖ អ្នកចាំទីវ័យក្មេង Nubel ត្រូវបានគេជឿជាក់ថានឹងអាចក្លាយទៅជាកីឡាករដែលក្លឹបយក្សអាល្លឺម៉ង់ Bayern Munich កោះហៅត្រឡប់ឲ្យមកចូលរួមក្លឹបភ្លាមៗទោះបីជាកំពុងមានកុងត្រាខ្ចីជើងជាមួយនឹងក្លឹបបារាំង Monaco ក្តី។

Bayern Munich បានរក្សាសិទ្ធមួយនៅក្នុងកុងត្រាខ្ចីជើងថាអាចនឹងផ្តាច់កុងត្រាភ្លាមៗនៅពេលដែលត្រូវការកីឡាកររូបនេះនេះបើយោងតាមការចេញផ្សាយរបស់ Sport1ទោះបីជាកន្លងមកគាត់ហាក់ដូចជាមិនសូវមានឱកាសបង្ហាញខ្លួនក្តី។

នៅ Bayern Munich កីឡាករអ្នកចាំទីដៃធំ Manuel Neuer មិនងាយមានបញ្ហាឡើយដែលធ្វើឲ្យ Nubel មានភាពលំបាកក្នុងការបញ្ចេញសមត្ថភាពប៉ុន្តែលើកនេះដោយសារតែរបួសរបស់ Neuerគេជឿជាក់ថាវាគឺជាពេលវេលាដ៏សាកសមបំផុតសម្រាប់យុវជនឆ្នើមរូបនេះបង្ហាញស្នាដៃ៕

 

មតិយោបល់