ភ្នំពេញ៖ថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០១៤ ក្រសួងទេសចរណ៍ សហការជាមួយនឹង អាជ្ញាធរខេត្តបាត់ដំបង និងក្រសួងពាក់ព័ទ្ធ បានរៀបចំស្មើ ដល់ UNESCO សុំឲ្យបញ្ចូលទីក្រុងបាត់ដំបង ជាបេតិកភណ្ឌ ពិភពលោក នៅក្នុងឆ្នាំ ២០១៥ ។ នេះបើតាមប្រសាសន៍ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រាប់ដល់សារព័ត៌មានក្នុងស្រុក។
ឯកឧត្តម ថោង ខុន បានមានប្រសាសន៍ថា ឥឡូវ យើងកំពុងធ្វើកិច្ចការលើគម្រោងនេះ ជាមួយនឹងអង្គការ UNESCO ដែលជាអង្គភាពទេសចរណ៍ពិភពលោក និង សាកលវិទ្យាល័យ ប្រទេសអូស្ត្រាលី ដោយក្នុងនោះ យើងបានរៀបចំរួចរាល់ហើយ ជាមួយនឹងឯកសារពាក់ព័ទ្ធ ហើយគ្រោងនឹងដាក់សំណើរនៅឆ្នាំ ២០១៥ ។
ឯកឧត្តមបានបន្ថែមទៀតថា បាត់ដំបង គឺជាទីក្រុង សំបូរបែបនៃបេតិកភណ្ឌដូចជាអគាររចនាបទបុរាណ សម័យបារាំង រមណីយដ្ឋាន ធម្មជាតិ និង វប្បធម៌ ។
បច្ចុប្បន្នមនុស្សដែលកំពុងរស់នៅក្នុងទីក្រុង បាត់ដំបងមានចំនួន ១៥០ ០០០ នាក់ ដែលត្រូវបែងចែកជា ១០ សង្កាត់ និង ៦២ ភូមិ៕
មតិយោបល់