ព័ត៌មានជាតិ

ម៉ូតូបើកឆ្លងផ្លូវបុកជាមួយ PassApp រងរបួសបញ្ជូនទៅសង្រ្គោះភ្លាមៗ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឲ្យភាគីខាងម៉ូតូរងរបួសត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង០០នាទីព្រឹក ថ្ងៃទី៥ ខែកក្កដា ឆ្នាណ២០២១ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញស្រ្តីម្នាក់ជិះម៉ូតូម៉ាក ស្កុពី ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1DO-4473 បានធ្វើដំណើរពីជើងទៅត្បូងបំណងឆ្លងផ្លូវស្របពេលនោះមាន PassApp មួយគ្រឿង (តំបន់8កំបូល-H4) បើកបរដោយបុរសម្នាក់ ពាក់ស្លាកលេខ កណ្តាល 1AA-3328 ដែលបើកបរក្នុងទិសដៅពីកើតទីលិច មកដល់ចំណុចកើតហេតុ បានបុកគ្នាពេញទំហឹងបណ្តាលឲ្យខូចខាតសម្ភារទាំងសងខាង ចំណែកភាគីខាងម៉ូតូត្រូវរថយន្តសង្រ្គោះឯកជនដឹកយកទៅសង្រ្គោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុ ដើម្បីសម្របសម្រួលប៉ុន្តែភាគីខាង PassApp បែរជានិយាយបែបមើលងាយទៅសមត្ថកិច្ចទៅវិញដែលគាត់ជាកងកម្លាំងចុះទៅសម្របសម្រួល៕

មតិយោបល់