ព័ត៌មានជាតិ

កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ បានជួយសម្រួលដល់ជីវភាពបានមួយកម្រិត សម្រាប់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ពីព្រឹត្តិការណ៍ ២០ កុម្ភៈ

ក្នុងកំឡុង នៃការរីករាលដាលនៃជំងឺកូវីដ-១៩ «កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ» របស់រាជរដ្ឋាភិបាល បានជួយសម្រួលដល់ជីវភាពរស់នៅប្រចាំបានមួយកម្រិត សម្រាប់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ពីព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១។

ក្នុងនោះដែរ កម្មករ និយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ដែលស្ថិតនៅតំបន់បិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ ខេត្តកណ្តាល និងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នឹងទទួលបានប្រាក់ជំនួយឧបត្ថម្ភសង្គមជាសាច់ប្រាក់ តែមួយលើកគត់ ចំនួន ១៦មុឺនរៀល/ម្នាក់ តាមរយៈយន្តការមានស្រាប់ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងផ្តល់ជំនួយគាំទ្រសម្រាប់ករណីព្យួរការងារបណ្តោះអាសន្ន។

បងប្អូនកម្មករ និយោជិត បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដឹងគុណនិងធូរស្រាលចិត្ត ដោយបានទទួលជំនួយសង្គមជាសាច់ប្រាក់របស់រាជរដ្ឋាភិបាកនាពេលនេះ។

មតិយោបល់