ព័ត៌មានជាតិ

ជនសង្ស័យ០២នាក់ ធ្វើសកម្មភាពឆ្កឹះបំបែកគ្រាប់សោយកម៉ូតូ ត្រូវនគរបាលឃាត់ខ្លួន

ភ្នំពេញ: យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីវេលាម៉ោងប្រហែល១០និង២០នាទីព្រឹកថ្ងៃ០២ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កម្លាំងផ្នែកជំនាញ បានសហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានបើកធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដែលបានធ្វើសកម្មភាពទម្លុះទម្លាយ (ប្រើដែកសរសៃតូចឆ្កឹះគ្រាប់សោរចិនលួចយក ម៉ូតូ០១គ្រឿង) ឃាត់ខ្លួន នៅចំណុចមុខផ្ទះលេខ២០ ផ្លូវលេខ៦០៨Z ក្រុមទី៧៨ ភូមិ១៧ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៧ ផ្លូវលេខ៦១៦ ក្រុមទី៨៦ ភូមិ១៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីព្រឹកទាបភ្លឺថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ ។ ក្នុងកិច្ចប្រតិបត្តិការ ស្រាវជ្រាវ និងបង្ក្រាបចាប់ខ្លួន ជនសង្ស័យឈ្មោះ ភុល ចាន់ដារ៉ារដ្ឋ ហៅ លៀង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត ប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងឈ្មោះ ស៊ឹម មករា ហៅ ម៉ាប់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៧៧B ផ្លូវរថភ្លើង ភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

វត្ថុតាងរួមមាន៖ មេសោចិនចំនួន០១ (ខូចមានស្នាមឆ្កឹះគ្រាប់សោ ជារបស់ជនរងគ្រោះ បន្សល់ទុកនៅកន្លែងកើតហេតុ ដែកសរសៃតូចចំនួន០២ (ជារបស់ជនសង្ស័យធ្វើសកម្មភាព ) ចាប់យកនៅកន្លែងកើហេតុ) ។

ជនរងគ្រោះឈ្មោះ ចាន់ ដារិន ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកប្រែភាសាចិន ស្នាក់នៅផ្ទះលេខ៧ ផ្លូវលេខ៦១៦ ក្រុមទី៨៦ ភូមិ១៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញរាជធានីភ្នំពេញ ។ សម្ភារ:បាត់បង់របស់ជនរងគ្រោះរួមមាន ម៉ូតូ០១គ្រឿងម៉ាក Honda Dream C125 ស៊េរី2019 ពាក់ស្លាកលេខ ត្បូងឃ្មុំ 1-7729 (ជាម៉ូតូរបស់ជនរងគ្រោះ ដែលជនសង្ស័យលួចឆ្កឹះ មេសោផ្ទះយកទៅបាត់ ) ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក កសាងសំណុំរឿង បញ្ជូនទៅកាន់ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់