Post News Media ព័ត៌មានជាតិ សង្ស័យគំនុំស្...

សង្ស័យគំនុំស្នេហ៍! ខណ:ទទួលទេវតា ផ្ទុះអាវុធជាច្រើនគ្រាប់ មនុស្ស៣នាក់ស្លាប់និងម្នាក់របួសធ្ងន់

បន្ទាយមានជ័យ: ភ្នាក់ងារPost News ប្រចាំខេត្តបន្ទាយមានជ័យ បានរាយការណ៍មកថា យ៉ាងហោចណាស់មានមនុស្សចំនួន៣នាក់បានស្លាប់និងម្នាក់ទៀតកំពុងស្ថិតក្រោមការជួយសង្គ្រោះបន្ទាន់ពីក្រុមគ្រូពេទ្យក្នុងហេតុការណ៍បាញ់ប្រហារពីខ្មាំងកាំភ្លើងមិនស្គាល់មុខ។

ហេតុការណ៍ការបាញ់ប្រហារនេះកើតឡើងកាលពីវេលាម៉ោងទទួលការយាងចុះរបស់ទេវតាឆ្នាំថ្មីនៅម៉ោង៣និង២៨នាទីទៀបភ្លឺព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧នេះ ក្នុងភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

យោងតាមសម្តីសមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា អាចបណ្តាលមកពីគំនុំនៃការបែកបាក់ស្នេហា ហើយអ្នកស្លាប់ទាំង៣នាក់មានម្នាក់ជាឪពុកមា ឪពុកបង្កើតនិងស្វាមី។ ចំណែកអ្នករងរបួសជាម្តាយរបស់នារីជាអតីតសង្សារជនដៃដល់។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស៊ើបអង្កេតនៅកន្លែងកើតហើយក៏បានកំណត់មុខសញ្ញាជនដៃដល់រួចហើយដែរ។
លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានជូនរង្វាន់ចំនួន២០០០ដុល្លាដល់បងប្អូនប្រជាពលរដ្ឋដែលបានឃើញផ្តល់ពត៌មានឈានដល់ការចាប់ខ្លួនខ្មាំងកាំភ្លើងខាងលើនេះដែរ៕