ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមធ្វើការបំភ្លឺជូនសាធារណៈជន ចំពោះការផាកពិន័យ រថយន្ដមួយគ្រឿង កែច្នៃខុសលក្ខណៈបច្ចេកទេស

កំពង់ស្ពឺៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា​ ក្រុមការងារ ប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមធ្វើការបំភ្លឺ ជូនសាធារណៈជន អ្នកសារព័ត៌មាន អ្នកនិយមលេង បណ្ដាញសង្គមហ្វេសប៊ុក អោយបានជ្រាបថា៖ ដើម្បីពង្រឹងការងារ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក អោយមានប្រសិទ្ធភាពនិងកាត់បន្ថយករណីគ្រោះចរាចរណ៍ អោយនៅកំរិតអប្បបរមា មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ទាមទារដាច់ខាតត្រូវតែពង្រឹងសមត្ថភាព និងឈរ លើគោលការណ៍ជាធរមាន ក្នុងនោះការអនុវត្តច្បាប់ គឺមានលក្ខណៈអោយសមស្របនិងបរិបទសង្គម ពិសេស មន្ត្រីនគរបាលចរាចរណ៍ ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ សុជីវធម៌ ដោយមិនអាចខ្វះបាន ប៉ុន្ដែ ម៉ឺងម៉ាត់ លុបបំបាត់ទម្រង់រើសអើងតាមរយៈពាក្យខ្មែរបុរាណ “ត្រីងៀតឆ្លៀតពង” &”យល់ញាតិឃ្លាតច្បាប់” លើសពីនោះ គឺការចូលរួមអនុវត្ដអោយមានតម្លាភាព យុត្តិធម៌ តាមច្បាប់ ដើម្បី ជាការរួមចំណែកអោយសង្គមកម្ពុជាក្លាយជាវប្បធម៌គោរពច្បាប់ទាំងអស់គ្នា។

មានមតិមួយចំនួនតូចបក្ខពួកហួសហេតុ បានធ្វើការរិះគន់ ដោយគ្មានគុណធម៌មកលើមន្រ្តីនគរបាល ចរាចរណ៍ជាអ្នកអនុវត្ដច្បាប់ថាបានចាប់ផាកពិន័យរថយន្ដមួយគ្រឿងដែលបានកែច្នៃទ្រុងដឹកទំនិញដាក់ លើដំបូល និងតកន្ទុយចង្អើរដែកហួសតួររថយន្ដ នៃផ្នែកខាងក្រោយជាការហួសហេតុនិងផ្ទុយពីច្បាប់ទៅវិញ។

#យោងតាមច្បាប់ករណីនេះត្រូវកំណត់ដូចខាងក្រោមៈ
ការកែច្នៃយានយន្តខុសបទដ្ឋានបច្ចេកទេស គឺជាកា រកែច្នៃបច្ចេកទេសលើយានយន្តខុសពីរោងចក្របា នផលិត ដូចជាការកែច្នៃយានឲ្យដឹកបានច្រើន ឬលូតកំពស់ ឬលូតបណ្តោយ ដែលកាន់តែបន្ថែមទម្ងន់ ដល់យាន ឬអាចធ្លាក់ អាចប៉ះបង្កគ្រោះថ្នាក់។

ករណីកែច្នៃអាចធ្វើទៅបាន លុះណាមានការអនុញ្ញា តពីក្រសួងសាធារណការនិងដឹកជញ្ជូន ដូចមាន ចែងក្នុងអនុក្រឹត្យលេខ ១៨០។

ការកែច្នៃដែលគ្មានការអនុញ្ញាតពីក្រសួងសាធារណការនឹងដឹកជញ្ជូន នឹងត្រូវចាត់ទុកជាការកែច្នៃខុសបទដ្ឋានបច្ចេកទេស ដែលត្រូវពិន័យតាមអនុក្រឹត្យលេខ៣៩។ ជាមួយនោះ មាត្រា៦៦ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបានតម្រូវឲ្យឃាត់យានយន្ត ដើម្បីកែតម្រូវលក្ខណៈបច្ចេកទេសទៀតផង។

ជាក់ស្ដែង នៅគោលដៅ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុច ភ្លើងស្ដុប មុខមន្ទីរសាធារណការខេត្ដកំពង់ស្ពឺ មានរថយន្ដមួយគ្រឿង ម៉ាកនីសាន់ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2BF-7993 បើកបរដោយឈ្មោះ សៅ ប៉ិចពន្លឺ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយរថយន្ដខាងលើកែច្នៃខុសលក្ខណៈ បច្ចេកទេស ត្រូវបានកំលាំងនគរបាលចរាចរណ៍ឃាត់ណែនាំនិងផាកពិន័យ ជាប្រាក់ចំនួន១៥០,០០០ (មួយសែនប្រាំម៉ឺន)រៀល ពិន័យអំពើល្មើសមាត្រា៧ថ្មី នៃអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថៃ្ងទី១៧ ខែមីនា ឆ្នាំ២០២០។

ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ រង់ចាំទទួលគ្រប់សំណូមពរ លើករ ណីដែលមានការងឿងឆ្ងល់ចំពោះបញ្ហានានា ដែលកើតមាននៅក្នុងភូមិសាស្រ្ដទឹកដីកំពង់ស្ពឺ និងជាស មត្ថកិច្ចរបស់អាជ្ញាធរ-មន្រ្តី ខេត្តកំពង់ស្ពឺ ៕

 

មតិយោបល់