តាកែវៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តតាកែវ បានចុះធ្វើការត្រួតពិនិត្យផលិតផលទំនិញ នៅតាមបណ្តាគេហដ្ឋាន និងឱសថស្ថាន ស្ថិតនៅក្នុងឃុំរការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។
ជាលទ្ធផល មន្រ្តីជំនាញបានធ្វើការដកហូតនូវអាល់កុលមានសារធាតុមេតាណុលប្រមាណ ១០៧.៥លីត្រ ក្រោយបានធ្វើតេស្តបឋម និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន រួមមាន៖
-ឡេលាបស្បែកគ្មានស្លាកសញ្ញាត្រឹមត្រូវ ប្រមាណ ៥គីឡូក្រាម
-ម្សៅលាបកូនក្មេងហួសកាលបរិច្ឆេទនៃការប្រើប្រាស់ប្រមាណ ៥គីឡូក្រាម ៕
មតិយោបល់