ព័ត៌មានជាតិ

COPA AMERICA 2021៖ មួយគ្រាប់របស់កីឡាករ Lucas Paqueta ជួយឱ្យប្រេស៊ីលឡើងទៅវគ្គផ្តាច់ព្រ័ត្រ

ក្រុមបាល់ទាត់ជម្រើសជាតិសាំបាប្រេស៊ីល បានឡើងទៅឈរចាំមុននៃវគ្គផ្តាច់ព្រ័ត្រពានប្រចាំតំបន់អាមេរិកឡាទីន Copa America 2021 នៅពេលយកឈ្នះគូប្រជែងប៉េរូ ១-០ ក្នុងវគ្គ ៤ក្រុមចុងក្រោយនាព្រឹកថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១ នេះ (ម៉ោងនៅកម្ពុជា)។

 

នៅចាំបានថា ក្រុមរបស់លោក Tite ក៏ទើបឈ្នះពាន Copa America កាលឆ្នាំ២០១៩ ផងដែរ នៅពេលបំបាក់ប៉េរូ ៣-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ ហើយក៏ជាក្រុមបានជួបគ្នាក្នុងវគ្គចែកពូលផងដែរ គ្រាដែលប្រេស៊ីលយកឈ្នះ ៤-០។

១គ្រាប់របស់កីឡាករ Lucas Paqueta នៅនាទី៣៥ ពីការបញ្ជូន Neymar ផងនោះ គ្រប់គ្រាន់ល្មមក្នុងការជួយប្រេស៊ីលបន្តដំណើរឡើងទៅវគ្គផ្តាច់ព្រ័ត្រជាបន្តទៀត បើទោះបីវគ្គទី២ ពុំមានការបំប៉ោងសំណាញ់គ្នាទៀតក៏ដោយ ដោយត្រូវរង់ចាំរវាងក្រុមឈ្នះអាហ្សង់ទីន និងកូឡុំប៊ីដែលនឹងប្រកួតបញ្ចប់វគ្គ ៤ក្រុមចុងក្រោយនាម៉ោង ០៨៖០០នាទីព្រឹកថ្ងៃស្អែក (ម៉ោងនៅកម្ពុជា)៕

 

មតិយោបល់