Post News Media ព័ត៌មានជាតិ រថយន្តកាមរីហា...

រថយន្តកាមរីហាប្រីតពន្លះរបាំងថ្មបាក់កង់រថយន្ត រួចរេចង្កូតទៅបុកដើមឈើគៀបជាប់ទៅមុខលែងរួច

ភ្នំពេញ: នៅវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២៧ ខែកក្កដា​ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុងកែង និងផ្លួវ១៩៣ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ បុរស ២នាក់ បើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿន បានជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវពេញទំហឹង បណ្ដាលបាក់កង់រថយន្ត មិនទាន់អស់ល្បឿន ជ្រុលទៅបុកដើមឈើផ្ទប់គៀបជាប់ ទៅមុខលែងរួចតែសំណាងមិនមានអ្នករបួស។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសមានគ្នាពីរនាក់ បើករថយន្តកាមរីហាយប្រីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BB-3318 ធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះ ខណ:មកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលបាក់កង់រថយន្តមិនទាន់អស់ល្បឿន រេចង្កូតទៅបុកដើមឈើគៀបជាប់ទៅមុខលែងរួច។
ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយករថយន្តបង្ក យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕