រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Delfin Lorenzana បាននិយាយនៅក្នុងរបាយការណ៍ថ្មី ថាចំនួនអ្នកស្លាប់ដោយសារការធ្លាក់យន្តហោះយោធានៅភាគខាងត្បូងប្រទេសហ្វីលីពីនបានកើនឡើងដល់ ៥២នាក់ ខណៈទាហាន ២ នាក់ទៀតដែលបានរងរបួសធ្ងន់ធ្ងរបានស្លាប់នៅក្នុងមន្ទីរពេទ្យ។
អ្នកដំណើរ និងសមាជិកទាំង ៩៦នាក់នៅក្នុងយន្តហោះ C-130H ដែលបានធ្លាក់ពេលចុះចត នៅលើកោះ Jolo ក្នុងខេត្ត Sulu ត្រូវបានគេរកឃើញ។
លោករដ្ឋមន្ត្រីនិយាយថា ទាហាន ៤៩ នាក់បានស្លាប់ និង ៤៧ នាក់ផ្សេងទៀតបាន រងរបួស ខណៈជនស៊ីវិល ៣ នាក់នៅលើដី បានស្លាប់ក្នុងឧបត្តិហេតុ និង ៤នាក់ផ្សេង ទៀតរងរបួស។
មតិយោបល់