ប៉ៃលិនៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃអង្គារ ១២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ មានករណីប្រជាពលរដ្ឋស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ (ជិះម៉ូតូបុកដើមឈើ) ចំនួន ០១នាក់ កាលពីវេលាម៉ោង ២០និង៣០នាទីយប់ ថ្ងៃទី ០៥ ខែកក្កដាឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
មូលហេតុនៃការគ្រោះថ្នាក់បណ្ដាលមកពីកត្តា មនុស្ស (បើកបរក្នុងល្បឿនលឿន និងគ្មានការប្រុងប្រយ័ត្នក្នុងស្ថានភាពស្រវឹង) សពឈ្មោះ ជ័យ វិត ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនស៊ីភី មានទីលំនៅបច្ចុប្បន្ននៅភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បញ្ជាក់សពពុំមែនជាអតីតយុទ្ធជនទេ ។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីខ្មែរ៕
មតិយោបល់