(ម៉ូស្គូ)៖ អាជ្ញាធររុស្ស៊ី នៅថ្ងៃអង្គារ ទី០៦ ខែកក្កដានេះ បានឱ្យដឹងថាយន្តហោះប្រភេទ An-26 មួយគ្រឿង ផ្ទុកមនុស្សសរុប ២៨នាក់ បានបាត់ដំណឹងនៅលើតំបន់ឧបទ្វីប កាមឆាតកា (Kamchatka) ស្ថិតនៅដែនដីចុងបូព៌ានៃប្រទេស។
មនុស្សសរុប ២៨នាក់ ក្នុងនោះ ២២នាក់ជាអ្នកដំណើរ និង ០៦នាក់ទៀត ជាក្រុមអាកាសយានិក និងអ្នកបម្រើការងារលើយន្តហោះនោះ។ អាជ្ញាធររុស្ស៊ីបន្ថែមទៀតថា យន្តហោះ An-26 បានធ្វើដំណើរចេញពីទីក្រុង Petropavlovsk-Kamchatsky ឆ្ពោះទៅកាន់តំបន់ Palana ស្ថិតនៅក្នុងឧបទ្វីប Kamchatka។ ប៉ុន្តែកំឡុង ស្រាប់តែដាច់ការទាក់ទងពីប្រព័ន្ធរ៉ាដា ដោយមិនទាន់ដឹងមូលហេតុ។
មិនទាន់មានដំណឹងពីជោគវាសនានៃយន្តហោះ An-26 និងមនុស្សទាំង ២៨នាក់ខាងលើនេះនៅឡើយទេ ស្របពេលអាជ្ញាធររុស្ស៊ី កំពុងព្យាយាមទាក់ទង និងអាចបញ្ជូនក្រុមអ្នកជួយសង្គ្រោះ ដើម្បីតាមស្វែងរកយន្ដហោះនេះ៕
ប្រភព៖ Reuters
មតិយោបល់