កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃ អង្គារ៍ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទី មានករណីអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ ធ្វើការចាប់ខ្លួនឈ្មោះ អឿន ស៊ីធុយ ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។
កើតហេតុកាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៦ ប្រព្រឹត្តនៅចំណុចភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។
ដីកាលេខ ១៨៦ ដកបចខ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ របស់លោក អ៉ី សុវណ្ណ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល ។
បច្ចុប្បន្នជនត្រូវចោទបានបញ្ជូនមកអធិការដ្ឋាននគរស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី៕
ព័ត៌មានជាតិ
មតិយោបល់