ព័ត៌មានជាតិ

រថយន្តហាយលែនឌ័រ ១គ្រឿង វ៉ាក់អឺនឹងម៉ូតូ បានបួងចង្កូតគេច ជ្រុលទៅបុករបងផ្ទះពលរដ្ឋ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: កាលពីវេលាម៉ោង ១១និង៥៥នាទីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ ត្រង់ចំណុចជិតបុស្ដិ៍នរគបាលជ្រោយចង្វារ តាមបណ្ដោយផ្លូវទន្លេសាប សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្ដម៉ាក ហាយលែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ 2AI-2771 អ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមនុស្សពីរនាក់ ជិះរថយន្ដហាយលែនឌ័រចេញពីម្ដុំ (អូរតែលសុខា) តាមបណ្ដោយផ្លូវទន្លេសាបក្នុងទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចកើតហេតុខាងលើ ក៏បានវ៉ាក់អើនឹងម៉ូតូ បណ្ដាលឲ្យអ្នកបើកបរបួងចង្កូតគេច មកខាងស្ដាំដៃក៏ជ្រុលចង្កូតឡើងលើចិញ្ចើមផ្លូវ ទៅបុករបងថ្មក្រោមស័ង្កសីលើរបស់ប្រជាពលរដ្ឋ ក្បែរនោះ បណ្ដាលឲ្យបាក់អស់មួយផ្ទាំង ចំណែករថយន្ដក្រឡាប់ផ្ងារមួយចំហៀងក្រពឹតផ្នែកខាងមុខយ៉ាងដំណំ ក្នុងករណីនេះមិនបណ្ដាលឱ្យមាននរណាម្នាក់រងរបួសនោះទេ ៕

ក្រោយពីកើតហេតុអ្នកបើកបររួមទាំងរថយន្ដ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ បញ្ជូនខ្លួនជាមួយនិងរថយន្ដយកទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីដោះស្រាយគ្នាតាមនីតិវិធី៕

មតិយោបល់