ព័ត៌មានជាតិ

ករណីឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះផ្ទះមួយខ្នង នៅស្រុកសំរោងទង

កំពង់​ស្ពឺៈ យោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា
ថ្ងៃអាទិត្យ ១៣ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២​ វេលាម៉ោង ១០:៥០​ នាទី មាន​ករណី​អគ្គីភ័យ​មួយ​កន្លែង​បាន​កើត​ឡើង​ដែល​ស្ថិត​នៅ​ចំណុចភូមិសុវណ្ណគីរី ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ម្ចាស់ផ្ទះឈ្មោះ ពេជ្រ សុខុន អាយុ​ ៦២​ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

+​ ការខូចខាត៖
-​ ឆេះផ្ទះចំនួន​ ០១​ ខ្នង ទំហំ​ ៨x៩​ មែត្រ​ ធ្វើអំពីឈើ ផ្ទះខ្ពស់ឈើលើ ថ្មក្រោម ។
-​ ឆេះសាឡុងឈើ​ ០១​ ឈុត
-​ ឆេះទូឈើ​ ០៤
-​ ឆេះទូរទស្សន៍​ ០១
-​ ឆេះគ្រែឈើ​ ០៧
-​ ឆេះលុយមួយចំនួន
-​ ឆេះឯកសារ ប្លង់ដី សៀវភៅស្នាក់នៅ សំបុត្រកំណើត អត្តសញ្ញាណបណ្ណ
-​ ម៉ូតូ​ចំនួន​ ០៣​ គ្រឿង
-​ កៅអីឈើ​ ១០​ គ្រាប់
-​ តុឈើ​ ០២​ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះទាំងអស់។
+​ មូលហេតុ:​ បណ្តាល​មកពី​ទុស្សេចរន្តអគ្គិសនី។
+​ កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ​ បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន​ ០២​ គ្រឿង រថយន្ដស្រុកសំរោងទងចំនួន​ ០១​ គ្រឿង និងរថយន្ដរបស់​ស្នងការដ្ឋានចំនួន​ ០១​ គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន​ ០៣រថយន្ដ។
+​ ករណីខាងលើនេះពុំមានរងរបួសដល់មនុស្សនិងសត្វទេ៕

មតិយោបល់