ភ្នំពេញៈ មនុស៤ទៅ៥នាក់ បានរងរបូសធ្ងន់ស្រាល ពេលកំពុងជិះរថយន្តសណ្តោងធុនយក្សដឹកអុសមួយគ្រឿង ខណៈតៃកុងបើកគេចឡិចស៊ីស បណ្តាលឲ្យរេចង្កូតក្រឡាប់ទៅប៉ះ រថយន្តហ្វតរ៉េនជ័ និងជះអុសរាយពេញផ្លូវ កាលពីវេលាម៉ោង០២ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២១ នៅចំណុចស្តុប២៤ ម៉ោង តាមបណ្តោយផ្លូវភ្នំពេញហាណូយ កែងនឹងផ្លូវឧកញ៉ាម៉ុងរិទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គេឃើញរថយន្តហ៊ីយ៉ាន់ដាយសណ្ដោងធុនយក្សដឹកអុសមួយគ្រឿង ក្បាលពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 3F-0468 មានអ្នកបើកបរ និងអ្នករួមដំណើរ៤ទៅ៥នាក់ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចស្តុបបែកជាបួន កន្លែងកើតហេតុខាងលើ ក៏មានរថយន្តឡិចស៊ីសមួយគ្រឿងទៀត ពាក់ស្លាកលេខខេមរភូមិន្ទមិន មិនចាំលេខ ធ្វើដំណើរតាមបណ្តោយផ្លូវសម្ដេចជាស៊ីម ក្នុងទិសដៅពីលិចទៅកើត ខណ:នោះតៃកុងរថយន្តដឹកអុសវាក់អើ ចាប់ហ្វ្រាំងបង្ខំនិងបានគេចមកឆ្វេងដៃ បណ្ដាលឲ្យក្រឡាប់ទៅប៉ះរថយន្ត ស៊េរីទំនើបមួយគ្រឿងទៀត ម៉ាកហ្វតរ៉េនជ័ ពណ៌ស ពាក់ស្លាកលេខកម្ពុជា P-N-7281 ធ្វើដំណើរបញ្ច្រាសទិសដៅគ្នា ពីត្បូងទៅជើង បណ្ដាលឲ្យរងការខូចខាត ផ្នែកខាងមុខខាងឆ្វេង យ៉ាងដំណំ ចំណែករថយន្តដឹកអុស ក្រឡាប់ផ្ងារជើងម្ខាងជះអុសរាយពេញផ្លូវ និងរងរបួសធ្ងន់បុរសម្នាក់ ដែលជិះរថយន្តដឹកអុសបាក់ជើងម្នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។ ចំណែករថយន្ត ឡិចស៊ីសដែលពាក់ស្លាកលេខខេមរភូមិន្ទ បានបើកគេចខ្លួនចេញពីកន្លែងកើតហេតុ បាត់ស្រមោល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕
មតិយោបល់