(ភ្នំពេញ)៖ បន្ទាប់ពីអ្នកលេងបណ្តាញសង្គម ដែលជាប្រជាពលរដ្ឋខ្មែរ មានការផ្ទុះប្រតិកម្ម ជុំវិញករណីថៃសាងសង់ប្រាសាទ ដែលស្រដៀងប្រាសាទអង្គរវត្តរបស់កម្ពុជា នៅទឹកដីថៃនោះ នៅពេលនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសេចក្តីប្រកាសព៏ត៌មាន ស្តីពីការសាងសង់ប្រាសាទថ្ម នៅខេត្តបុរីរម្យ នៃប្រទេសថៃ បន្ទាប់ពីបានប្រមូលព័ត៌មាន និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។
ដូចប្រិយមិត្តអ្នកអានបានជ្រាបស្រាប់ ថ្មីៗនេះមានការផ្សព្វផ្សាយលើបណ្តាញព័ត៌មាន ក៏ដូចជានៅក្នុងបណ្តាញសង្គមថា ប្រាសាទមួយមានរូបរាងស្រដៀងប្រាសាទអង្គរវត្តរបស់កម្ពុជា កំពុងសាងសង់នៅទឹកដីថៃ ក្នុងខេត្តបុរីរម្យ ជាប់ជាមួយខេត្តឧត្តរមានជ័យ របស់កម្ពុជា។ ប្រជាពលរដ្ឋខ្មែរ បានសម្តែងការប្រតិកម្ម និងមិនពេញចិត្តនោះ ឡើយចំពោះការសាងសង់ប្រាសាទនោះ។ ហេតុនេះ ទើបក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃប្រទេសកម្ពុជា ប្រញាប់ប្រញាលធ្វើកិច្ចការនេះភ្លាម ដើម្បីដឹងច្បាស់ពីការពិតយ៉ាងណានោះ។
ខាងក្រោមនេះ គឺជាលិខិតប្រកាសព័ត៌មានរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៖
មតិយោបល់