ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ទ្បាន Audi ដែលពាក់ពទ្ធ័រឿងបាញ់សម្លាប់មន្ត្រីអាវុធហត្ថ ត្រូវបានគេស្គាល់ម្ចាស់ហើយ គឺជាឧត្តមសេនីយ៍ម្នាក់ នៅក្រសួងមហាផ្ទៃ

ភ្នំពេញ:មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបង្ហើបប្រាប់ឲ្យដឹងថារថយន្ត AudiQ7 ពាក់លេខ ន.ប ដែលមេខ្លោងជួញដូរគ្រឿងញៀន ជិះ គឺជាឡានរបស់ឧត្តមសេនីយ៍ រស់ ឧស្សាហ៍ អគ្គធិការរង នៃអគ្គធិការដ្ឋានកិច្ចការនយោបាយ រដ្ឋបាល និងនគរបាល នៃក្រសួងមហាផ្ទៃ។

រថយន្ត AudiQ7 ដែលពាក់ស្លាកលេខនគរបាល 2-0621 ដែលប៉េអឹមបានដក ហូតនៅ ក្នុងប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន គឺជាឡានរបស់លោក ឧត្តមសេនីយ៍ រស់ ឧស្សាហ៍ អគ្គធិការរង នៃអគ្គធិការដ្ឋានកិច្ចការនយោបាយ រដ្ឋបាល និងនគរបាល នៃក្រសួងមហាផ្ទៃ។ ហើយស្លាកលេខនគរបាល ដែលបានបំពាក់នៅលើរថយន្តនោះ គឺជាស្លាកលេខពិតប្រាកដ មិនមែនក្លែងកក្លាយទេ។ ទាក់ទងករណីនេះ កម្លាំងជំនាញរបស់ក្រសួងមហាផ្ទៃ កំពុងតែធ្វើការសាកសួរលោកឧត្តមសេនីយ៍ រស់ ឧស្សាហ៍ អំពីដើមចមដែលនាំឲ្យជនសង្ស័យ យកឡាននោះទៅជិះ រហូតឈានដល់ការប្រព្រឹត្តបទល្មើស។

ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានឲ្យដឹងថា មេខ្លោងជួញដូរគ្រឿងញៀន ដែលកងរាជអាវុធហត្ថបាញ់ស្លាប់នៅនឹងកន្លែង គឺជាឧក្រិដ្ឋជន ជួញដូរគ្រឿងញៀន ទើបដោះលែងពីពន្ធនាគារ កាលពី២ឆ្នាំមុន (ខែមេសា ឆ្នាំ២០១៤) ប៉ុន្តែលោកបដិសេធថា ជនសង្ស័យរូបនេះមិនមែនជាមន្ត្រី អធិការកិច្ច នៅក្រសួងមហាផ្ទៃទេ។

សូមបញ្ជាក់ថា សំណុំរឿងគ្រឿងញៀនដ៍ធំ កក្រើកក្រុងភ្នំពេញ ជាង២ម៉ោង ប្រៀបបីដូចជាឈុតឆាកភាពយន្តចិនហុងកុង បាញ់ប្រហារគ្នារវាងជនល្មើសនិងសមត្ថកិច្ច ពេលនេះបានបិទបញ្ចប់ហើយ បន្ទាប់ពីវាំងននខ្មៅដែលប្រជាពលរដ្ឋទន្ទឹងរងចាំ ត្រូវបានលាតត្រដាង ក្រោយបញ្ចប់ជីវិតមនុស្ស២នាក់ចាប់ខ្លួនមនុស្ស៥នាក់ រឹបអូសកាំភ្លើងវែងខ្លី៦ដើម ដកហូតរថយន្ត AudiQ7 មួយគ្រឿង រថយន្ត Luxus RX300 មួយគ្រឿង និងម៉ូតូចំនួន៤គ្រឿង។

ក្រោយប្រតិបត្តិការអស់ប្រហែលជាង២ម៉ោង សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញបានគ្រប់គ្រងសភាពការណ៍ទាំងស្រុង ដោយឃាត់ខ្លួនជនល្មើសសរុបបាន០៥នាក់ បាញ់ស្លាប់ម្នាក់ ដកហូតបានអាវុធវែងខ្លី០៦ដើម (អាវុធខ្លី០៥ដើម អាវុធវែងAK ០១ដើម) រថយន្ត០២គ្រឿង គឺ Luxus RX300 មួយគ្រឿង ស្លាកលេខ ភ្នំពេញ 2AF-1549 និងរថយន្ត AudiQ7 មួយគ្រឿង ម៉ូតូ០៤គ្រឿង ហើយពលីកម្លាំងអាវុធហត្ថម្នាក់គឺលោក អនុសេនីយ៍ឯក ទៀន ករុណា នាយរងការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ រហ័សនាម និមិ្មត៣៣ ហើយសព តម្កល់ធ្វើបុណ្យនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលនឹងដង្ហែរទៅបូជា ថ្ងៃសៅរ៍ វេលាម៉ោង០២រសៀលនៅវត្តនន្ទមុន្នី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ៕

photo_2016-04-28_06-51-55 photo_2016-04-28_06-51-51 photo_2016-04-28_06-24-31

រូបមន្ត្រីអាវុធហត្ថ ដែលត្រូវជនសង្ស័យបាញ់សម្លាប់

photo_2016-04-27_19-14-55 photo_2016-04-27_19-14-56 photo_2016-04-27_19-13-22 photo_2016-04-27_19-13-21 photo_2016-04-27_19-10-32 ៨ ១២ photo_2016-04-27_18-15-00 photo_2016-04-27_18-15-03 photo_2016-04-27_18-15-29 photo_2016-04-27_18-15-31

photo_2016-04-29_13-11-58

មតិយោបល់