ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងជោក បើករថយន្តបុករង្វង់មូលនាងមច្ចា បណ្តាលឲ្យក្រឡាប់ផ្ងារជើង

ភ្នំពេញ: នៅវេលាម៉ោង១២និង៥០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ មានករណីបុរសម្នាក់ ស្រវឹងជោកជាំ បើករថយន្ដមួយគ្រឿងម៉ាក TOYOTA RAV 4 ក្នុងល្បឿនលឿនបុករង្វង់មូលសួនច្បារ នាងមច្ឆាពេញទំហឹង បណ្តាលឲ្យក្រឡាប់ផ្ងារជើង ស្ថិតតាមបណ្ដោយផ្លូវ អូស៊ីអាយស៊ី ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

បុរសបើករថយន្ដបង្កខាងលើនេះ មិនត្រូវបានស្គាល់នូវអត្តសញ្ញាណនោះទេ បើករថយន្ដម៉ាក TOYOTA RAV 4 ពណ៌ស ពាក់ស្លាកលេខ 2AV 5803 ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញរថយន្ដបង្កខាងលើ បើកបរទិសដៅពីត្បូងទៅជើង តាមបណ្ដោយផ្លូវ អូស៊ីអាយស៊ី លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានជ្រុលល្បឿនទៅបុកគែមរង្វង់មូលសួនច្បារ នាងមច្ឆាយ៉ាងពេញទំហឹង បណ្តាលឲ្យបាក់បែកអស់មួយចំនួន ។ ចំណែករថយន្ដបានក្រឡាប់ផ្ងារជើងឡើងលើ ហើយភ្លាៗមនោះ គេឃើញបុរសម្នាក់បានលូនចេញរពីថយន្ដ ទាំងស្ថានភាពស្រវឹង ស្រា រីឯរថយន្តរងការខូចខាតយ៉ាងដំណំ តែក្នុងករណីនេះ ក៏មិនបណ្ដាលឱ្យនរណាម្នាក់រងរបួសនោះទេ ៕

ក្រោយពេលកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញ ផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ក៏បានចុះដល់កន្លែងកើតហេតុ ក៏បញ្ជូនខ្លួនអ្នកបើកបរជាមួយនឹងរថយន្ដ យកទៅអធិការដ្ឋននគរបាលខណ្ឌជ្រោយចង្វា ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់ ៕

មតិយោបល់