ផ្ទះ ព័ត៌មានជាតិ សមត្ថកិច្ចចុះ...

សមត្ថកិច្ចចុះអន្តរាគមន៍ ផ្ទុះអាវុធ ៣គ្រាប់ ករណីក្មេងស្ទាវ ១ក្រុម ប្រដាប់ដោយដាវក្នុងដៃ បានដេញតាមធាក់ និងកាប់កម្ទេចរថយន្ត ២គ្រឿង

0

ភ្នំពេញ: កាលពីវេលាម៉ោង ១និង១០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ មានករណីក្មេងស្ទាវ ១ក្រុម ប្រដាប់ដោយដាវក្នុងដៃ បានដេញតាមវាយ និងកាប់កម្ទេចរថយន្ត ២គ្រឿង ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ និងមានឮស្នូរផ្ទុះអាវុធចំនួន ៣គ្រាប់ ចំណុចភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីបុរសរងគ្រោះ បានឲ្យដឹងថា រូបគាត់បានជិះរថយន្តរួមជាមួយមិត្តភក្ដិត្រឡប់មកផ្ទះវិញ ស្រាប់តែមកដល់ចំណុចកើតហេតុ លេចក្រុមជនសង្ស័យមួយក្រុមដេញធាក់រថយន្តរបស់គាត់តាមផ្លូវ ហើយគាត់បានបើកចូលទៅក្នុងភូមិដល់មុខផ្ទះ ក៏ឃើញមានក្រុមជនសង្ស័យ ៣ទៅ៤ម៉ូតូ ដកដាវកាប់កម្ទេចរថយន្ត ២គ្រឿង៖
១/រថយន្តម៉ាក​ ព្រូស ពណ៌ស។
២/រថយន្តម៉ាក លុចស៊ីស រងការខូចខាតទាំង ២គ្រឿង។

ករណីនេះ បន្ទាប់ពីកើតហេតុភ្លាមៗ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការអន្តរាគមន៍ ឈានដល់ផ្ទុះអាវុធ ៣គ្រាប់ បាញ់ឡើងលើ និងធ្វើការឃាត់ខ្លួនជនសង្ស័យ ៣នាក់ បញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញទាំងយប់ រីឯជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលអូរបែកក្អម ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់