ព័ត៌មានជាតិ

ទិដ្ឋភាពប្រជាពលរដ្ឋ ទៅលេងកម្សាន្តនៅរមណីយដ្ឋានទេសចរណ៍ជ្រោះផ្អោក ក្នុងថ្ងៃឆ្លងបុណ្យភ្ជុំបិណ្ឌ

តាកែវ: នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃឆ្លងបុណ្យភ្ជុំបិណ្ឌ គេសង្កេតឃើញថា មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បាននាំគ្នាមកលេងកម្សាន្ត នៅរមណីយដ្ឋានទេសចរណ៍ជ្រោះផ្អោក ស្ថិតក្នុងស្រុកគីរីវង់ ខេត្តតាកែវ។

ដោយទ្បែកងាកមកមើលទំនិញលក់ដូរនៅទីនោះ មានតម្លៃថ្លៃខុសធម្មតា មិនទាន់ឃើញអាជ្ញាធរណា ចុះទប់ស្កាត់បញ្ហានេះទេ ចំណែកកន្លែងចំណតវិញ ម៉ូតូចំណាយ ២,០០០រៀល ឯរថយន្ត ៥,០០០រៀល សម្រាប់ការផ្ញើ ហើយចំពោះការចូលទស្សនា នៅក្នុងរមណីយដ្ឋាន គឺរថយន្តត្រូវបង់ចំនួន ៥,០០០រៀល ៕

មតិយោបល់