ព័ត៌មានជាតិ

Update៖ សមត្ថកិច្ច ប្រើពេលជិត៣ម៉ោង ទើបចាប់ជនសង័្សយបានម្នាក់ ក្នុងចំណោមបក្ខពួក២នាក់

បាត់ដំបងៈ នៅថ្ងៃទី0៧ ខែកក្កដា ឆ្នាំ២០២១ អនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានដឹកនាំ ធ្វើការឃាត់ខ្លួនជនសង័្សយម្នាក់ ក្នុងចំណោមបក្ខពួកចំនួន០២នាក់ ដែលបានធ្វើសកម្មភាព គាស់ទ្វារចូលលួចយកសម្ភារៈនៅ ក្នុងបរិ វេណកសិដ្ឋានចិញ្ចឹមសត្វមួយកន្លែង ស្ថិតក្នុងក្រុម០៦ ភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្ដបាត់ដំបង ។

ការឃាត់ខ្លួនជនសង័្សយខាងលើនេះ បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញជនសង័្សយកំពុងធ្វើសកម្មភាព គាស់ទ្វារបន្ទប់នៃកសិដ្ឋានចិ ញ្ចឹមសត្វមួយ ដែលមានអ្នកគ្រប់គ្រងឈ្មោះ តឹក សេងថៃ ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅសង្កាត់វត្តគរ ក្រុងបាត់ដំបង ដើម្បីលួចយកទ្រព្យសម្បត្តិ ដែលស្ថិតនៅក្នុងនោះ ។ ខណៈដែលពលរដ្ឋប្រទះឃើញ និងស្រែកឆោឡោ ជនសង័្សយទាំងពីរនាក់ បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុ ដោយម្នាក់ប្រមូលយកទ្រព្យសម្បត្តិ និងម្នាក់ទៀតប្រដាប់ដោយកាំបិតខ្វែវ បានរត់ឡើងទៅសំងំលាក់ខ្លួននៅលើដំបូងផ្ទះ របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានជិតនោះ តែជនសង័្យយម្នាក់នេះ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចឃើញ ហើយស្រែកឱ្យចុះមកក្រោមវិញ តែជនសង័្សយរូបនេះ មិនព្រមចុះមកនោះទេ ។

សមត្ថកិច្ចនគរបាល រួមជាមួយមហាជនផង បានប្រើពេលរហូតជិត០៣ម៉ោងទើបជនសង័្សយ ព្រមប្រគល់ខ្លួនឲ្យសមត្ថកិច្ចនគរបាល ដើម្បីនាំមកធ្វើការស្រាវជ្រាវ រកបក្ខពួកម្នាក់ទៀតដែលគេចខ្លួនបាត់ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង័្សយរូបនេះ បានសារភាពថា រូបគេមានឈ្មោះ ណុច កូណា ហៅថា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្ដបាត់ដំបង ។ នៅថ្ងៃកើតហេតុ រូបគេរួមគ្នាជាមួយបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាពគាស់សោទ្វារ ចូលលួចយកទ្រព្យសម្បត្តិ នៅក្នុងកសិដ្ឋានចិញ្ចឹមសត្វមួយកន្លែង នៅចំណុចកើតហេតុខាងលើ ពិតប្រាដកមែន ទ្រព្យសម្បត្តិមួយចំនួន ដែលលួចបានត្រូវស្ថិតក្នុងដៃបក្ខពួករបស់ពួកគេម្នាក់ទៀតនាំយកទៅ ដែលក្នុងពេលឃាត់ខ្លួនជនសង្ស័យ មានតែកាំបិតខ្វែវមួយប៉ុណ្ណោះ ដែលប្រើសម្រាប់គាស់សោទ្វារចូលធ្វើសកម្មភាព ។

ចំពោះសម្ភារៈបាត់បង់ដោយករណីនេះរួមមាន៖ -ខ្សែភ្លើងធំចំនួន០១ដុំមានប្រវែងប្រហែល ២០០ ម៉ែត្រ
-គ្រឿងបន្លាស់ម៉ាស៊ីនភ្លើងធំមួយចំនួន ,-ម៉ូទ័រតូចៗ សម្រាប់តភ្លើងចំនួន១០គ្រឿង,-ប្រអប់ភ្លើងសម្រាប់បញ្ជាបិតបើកភ្លើងចំនួន ០១ប្រអប់ ។

នៅពេលនេះ សមត្ថកិច្ចនគរបាលបានរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង័្សយ មកកាន់ការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់