ព័ត៌មានជាតិ

រថយន្តកាមរី រេចង្កូតបុកនិងរថយន្តកូរ៉េ បណ្ដាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់

ឧត្តរមានជ័យ: គ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពី រថយន្តកាមរី បើកបរមិនប្រកាន់ស្តាំ រេចង្កូតបុកនិងរថយន្តកូរ៉េ២តោនកន្លះ បណ្ដាលឲ្យមនុស្សទាំង សងខាងចំនួន៣នាក់ រងរបួសធ្ងន់ កាលពីវេលាម៉ោង១៩នឹង១៥នាទីល្ងាច ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៦៧B ស្ថិតនៅក្នុងភូមិឃ្លាំងកណ្តាល ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

ក្នុងហេតុការណ៍នេះ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅកន្លែងកើតហេតុ បានឲ្យដឹងថា អ្នកបើកបររថយន្តម៉ាកកាមរី ឈ្មោះហ៊ឹង សុខ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិជ្រាវ ឃុំជ្រាវ ស្រុកនិងខេត្តសៀមរាប រងរបួសធ្ងន់ បើករថយន្តកាមរី សេរី៩៣ ពណ៌ប៉ៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ២A.១៣៥៥ រថយន្តខូចខាតធ្ងន់ផ្នែកខាងមុខ។ អ្នករួមដំណើរ ជាមួយម្នាក់ឈ្មោះ ហេង សុជា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ ឃុំដូចគ្នា របួសធ្ងន់។ ភាគីរថយន្តកូរ៉េឈ្មោះ ខាន់ សុកាន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រងរបួសធ្ងន់។ បើកបររថយន្តកូរ៉េ ២តោនកន្លះ ពណ៌ស គ្មានស្លាកលេខ បណ្តាលឲ្យខូចផ្នែកខាងមុខ។

តាមអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មូលហេតុករណីគ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ បណ្តាលមកពីរថយន្តកាមរី បើកបរមិនប្រកាន់ស្តាំ៕

IMG_4346 IMG_4347 IMG_4348 IMG_4349 IMG_4350 IMG_4351 IMG_4352

មតិយោបល់